ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅស្រុកបាភ្នំ ខេត្តព្រៃវែង
December 20, 2019    អ្នកទស្សនា :

      ព្រឹកថ្ងៃសុក្រទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម អ៉ីវ លាង អនុប្រធា​ន​ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាភ្នំ និងជាអគ្គាធិការ នៃអគ្គាធិ​ការ​ដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាល​ជាមួយ​បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងវត្តអម្ពរង្សី ភូមិតាម៉ៅ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

      បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់លោកមេឃុំរួចមក ឯកឧត្តមបានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន កំពុងរក្សាសុខសន្តិភាព ហើយសន្តិភាពនេះទើបនាំមក​នូវការអភិវឌ្ឍន៍ ។ រាជរដ្ឋាភិបាលបានកំពុងធ្វើកំណែ​ទម្រង់​ដើម្បី​ផ្តល់សេវាសាធារណៈជូនបងប្អូនកាន់ងាយស្រួល និងរលឿន​រហ័ស ។ សូមបងប្អូនមានការប្រុង​ប្រយ័ត្នរក្សាទឹកទុកនា​រដូវប្រាំង​ដោយសាររាជរដ្ឋាភិបាលបានជូនដំណឹងរួចហើយអំពីបញ្ហានេះ។ បញ្ហាគ្រឿនញៀន ស្នើសុំបងប្អូនចូលរួមសហការផ្តល់​ដំណឹង​ករណី​មានការចែកចាយ ប្រើប្រាស់ ជូនមកសមត្ថកិច្ចមូលដ្ឋាន និងស្នើសមត្ថកិច្ចមូនដ្ឋានបន្តបង្រ្កាបបញ្ហាគ្រឿនញៀន ល្បែង​ស៊ីសង ដើម្បីអនុវត្តគោលនយោបាយ​ភូមិ-ឃុំមានសុវត្ថិភាព​ប្រកប​ដោយប្រសិទ្ធភាព។

      ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋបានលើក​ឡើងនូវបញ្ហា​ប្រឈម​ក្តីកង្វល់ សំណូមពរ មានជីកប្រឡាយ៤០០ម៉ែត្រ និងដាក់លូ ហើយឯកឧត្តមបានទទួលយក និងដោះស្រាយ​ជូនតាមសំណូមពរនេះភ្លាមៗជូនបងប្អូននាពេលនោះផងដែរ។

      បន្ទាប់ពីចប់ការសំណេះសំណាលមក ឯកឧត្តមបានអញ្ជើញ​ជួប​ក្មួយៗ​ជាសិស្សរៀននៅសាលាបឋមសិក្សាតាម៉ៅ និងលើកទឹក​ចិត្តអោយក្មួយៗខិតខំរៀន ដើម្បីក្លាយជាទំពាំងស្នងឬស្សី។

      វេទិកានេះមានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះ​ជួយឃុំ ប្រធានក្រុមប្រឹក្សាស្រុក លោកអធិការស្រុក លោកមេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព មេភូមិ និងអាជ្ញាធរពាក់ព័ន្ធ។

      សូមជម្រាបថា គោលបំណងក្នុងការរៀបចំវេទិការសាធារណៈនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារថ្នាក់ជាតិ ជាមួយ​បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីស្តាប់ក្តីកង្វល់ ទទួល​សំណូមពរនានា និងជាឱកាសសម្រាប់បងប្អូនប្រជា​ពលរដ្ឋ​បញ្ចេញមតិរបស់ខ្លួនដោយសេរី ព្រមទាំងអាចលើកឡើងនូវបញ្ហា​ប្រឈមទាក់ទងនឹងស្ថានភាពជីវភាពរស់នៅ សន្តិសុខ សុវត្ថិភាព ដែលកំពុងកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីចូលរួម​គ្នារកដំណោះស្រាយ៕

ប្រភព៖​ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ