អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវលើករណីចំនួនពីរ
November 05, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អគ្គាធិការ ក្រសួងមហាផ្ទៃ បើកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ដោយមានការចូលរួមពី អគ្គាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

      កិច្ចប្រជុំនេះបានពិភាក្សាលើរបាយការណ៍លទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណី ៖

១.ករណីប្រជាពលរដ្ឋប្តឹងមន្ត្រីនគរបាល១រូប ថាបានរំលោភសេចក្តីទុកចិត្ត

២.ករណីការចុះផ្សាយរបស់សារព័ត៌មានបានចោទប្រកាន់ ស្នងការខេត្ត១រូបថា បណ្តែតបណ្តោយឱ្យមានល្បែងស៊ីសង និងកើតមានអំពើចោរកម្មធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ