សម្តេចក្រឡាហោម ស ខេង ស្នើដល់ធនាគារពិភពលោក ជួយគាំទ្រភ្ជាប់ការងារការគ្រប់គ្រងកាក់សំណល់រឹងក្នុងប្រទេសកម្ពុជាទៅនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ
November 04, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បាន​ស្នើដល់ធនាគារពិភពលោក ជួយគាំទ្រភ្ជាប់ការងារ​គ្រប់​គ្រងកាក់សំណល់រឹងនេះ ទៅនឹងកំណែទម្រង់រដ្ឋបាលថ្នាក់​ក្រោមជាតិ ដើម្បីផ្ទេរអំណាច និងសិទ្ធក្នុងការគ្រប់គ្រងកាក់​សំណល់នេះទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្សារភ្ជាប់​ការផ្ទេរធនធានហិរញ្ញវត្ថុ និងធនធានមនុស្សទៅដល់រដ្ឋបាល​ថ្នាក់ក្រោមជាតិផងដែរ។ សម្តេចក្រឡាហោម បានមាន​ប្រសាសន៍ដូច្នេះក្នុងឱកាស សម្តេចអនុញ្ញាតអោយលោក Chritophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន និងធន​ធានធម្មជាតិ នៃធនាគារពិភពលោក ចូលជួបសម្ដែងគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃចន្ទ ទី០៤ ខែវិចិ្ឆការ ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្តេចក្រឡា​ហោម​បានបន្តថា ក្រសួងមហាផ្ទៃ ការងារ​ពាក់​ព័ន្ធធំៗចំនួនពីរ៖ ដែលទីមួយគឺកិច្ចគាំទ្រ​ដល់​ស្ថាប័ន​ថ្នាក់​ក្រោមជាតិ និងទីពីរគឺក្រសួងមហាផ្ទៃក៏​ជាស្ថាប័ននាំ​មុខក្នុង​ការ​កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។ សម្តេច​បន្ថែមថា ក្នុងនាមសម្តេចជាអ្នក​ដឹកនាំក្នុង​ការងារ​កំណែទម្រង់នេះ សម្តេចពិតជាចង់ឃើញ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិមានសមត្ថភាព និងលទ្ធភាពគ្រប់​គ្រាន់ក្នុងកា​រ​ដោះស្រាយ ការគ្រប់គ្រងកាក់​សំណល់​នៅរដ្ឋបាល​ថ្នាក់ក្រោមជាតិនេះ។ លើសពីនេះ សម្តេច​ក្រឡាហោម នឹងជំរុញអោយខេត្តក្រុងមួយ​ចំនួនឲ្យ​ដាក់ពាក្យ​ចូលរួម ក្នុងគម្រោងការគ្រប់គ្រងកាក់សំណល់រឹងនេះ ជាងនេះ​ទៅទៀតសម្តេចក្រឡាហោមក៏បានស្នើដល់ធនាគារពិភពលោក ធ្វើការជាមួយគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរ​របស់កម្ពុជា​ដែល​ជាយន្តការមានស្រាប់ ដើម្បីគ្រប់គ្រង​បញ្ហាកាក់សំណល់ និង​បរិស្ថាន​ដើម្បីធានាដល់ការអភិវឌ្ឍប្រកប​ដោយចីរភាពរបស់​កម្ពុជាផងដែរ។

      សូមបញ្ជាក់ដែរថា នៅឆ្នាំ២០២០ខាងមុខនេះគឺជា​ឆ្នាំចុង​ក្រោយនៃការអនុវត្តផែនការ១០ឆ្នាំនៃកំណែទម្រង់រដ្ឋបាលថា្នក់ក្រោម​ជាតិរបស់កម្ពុជា ដែលកន្លងមកនេះរាជរដ្ឋាភិបាលក៏បាន​សម្រេច​ផ្ទេរសិទ្ធិអំណាចមួយចំនួនទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចជា ការគ្រប់គ្រងសាលារៀនកម្រិតបឋមសិក្សា ការគ្រប់គ្រង​មន្ទីរ​ពេទ្របង្អែក ប៉ុស្តិ៍សុខភាពមួយចំនួនទៅ​ឲ្យរដ្ឋបាលថ្នាក់​ក្រោមជាតិ ដោយមានខេត្តបាត់ដំបង គឺជាខេត្តសាកល្បង៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ