ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីអំពី ការផ្ទេរមុខងារ និងការកែសម្រួលរចនាសម័្ពន្ធរបស់រដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ
October 07, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីអំពី ការផ្ទេរមុខងារ និងការកែសម្រួលរចនាសម័្ពន្ធរបស់រដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិកាប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា និងអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សា និងអភិបាលខណ្ឌទាំងអស់នៃរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ឡើកឡើងថា កិច្ចប្រជុំលើការផ្ទេរមុខងារ និងការកែសម្រួលរចនាសម័្ពន្ធរបស់រដ្ឋបាលខណ្ឌនៅថ្ងៃនេះ គឺដើម្បីដោះស្រាយនូវបញ្ហាប្រឈមធំៗមួយចំនួន ទាក់ទងនិងការធ្វើសកម្មភាពរបស់អង្គភាពជំនាញ ដែលជាខ្សែបណ្តោយតាមក្រសួង ស្ថាប័ននានា នឹងតាមក្រុង ស្រុក ខណ្ឌ ដែលការិយាល័យខ្លះខ្វះមន្រ្តីធ្វើការងារ និងមិនទាន់បានរៀបចំផែនការការងារ និងរចនាសម័្ពន្ធគ្រប់គ្រងរបស់អង្គភាពបានល្អនៅឡើយ ហើយក៏មិនទាន់ទទួលបាននូវប្រសិទ្ឋភាព និងប្រសិទ្ឋផលឱ្យបានពេញលេញពីសេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ នៅឡើយផងដែរ។ ឯកឧត្តម  ក៏បានបន្តទៀតថា កិច្ចប្រជុំនេះ ធ្វើឡើងផ្តើមចេញការធ្វើទស្សនកិច្ចសិក្សារបស់សម្តេចក្រឡាហោម ស ខេង ក្នុងនាមជាប្រធាន គ.ជ.អ.ប កាលពីជាង៥ឆ្នាំកន្លងមក នៅតាមក្រុង ស្រុក ខណ្ឌ នីមួយៗនៃរាជធានីភ្នំពេញ។

      សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏មានការរៀបចំធ្វើបទបង្ហាញស្តីពី ការងារមួយចំនួនមានដូចជា៖ ១.សេចក្តីព្រាងសំណើរចនាសម័្ពន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលខណ្ឌ ២.សេចក្តីព្រាងសំណើបញ្ជីមុខងារដែលត្រូវផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ៣.សេចក្តីព្រាងទំនាក់ទំនងការងាររបស់រដ្ឋបាលខណ្ឌ ៤.សេចក្តីព្រាងតួនាទី ការទទួលខុសត្រូវរបស់រដ្ឋបាលរាជធានី។ ដើម្បីពង្រឹង និងកែសម្រួលនូវការធ្វើការផ្ទេរមុខងារ និងរចនាសម័្ពន្ធគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌនៅទូទាំងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរបន្ថែមទៀត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ