សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បើទោះបីបច្ចុប្បន្នបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក្តី ក៏គ្រូបង្រៀននៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងតម្រង់ទិសសិស្សានុសិស្សមិនអាចខ្វះបាន
October 05, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ថ្វីបើបច្ចេកវិទ្យាដើរលឿនយ៉ាងណា ក៏ដោយ គ្រូបង្រៀននៅតែមានតួនាទីសំខាន់ដែលបច្ចេកវិទ្យាមិនទាន់អាចជំនួសបានឡើយ ជាពិសេសសមត្ថភាព និងវិជ្ជាជីវៈរបស់គ្រូបង្រៀនក្នុងការគ្រប់គ្រងដំណើរការបង្រៀនក្នុងថ្នាក់ ការពន្យល់មេរៀន ការលើកឧទាហរណ៍ និងការគ្រប់គ្រងសណ្ដាប់ធ្នាប់នៃការរៀនសូត្រ និងវិធីសាស្ត្របង្រៀនសម្រាប់សតវត្សទី ២១ នេះដែលផ្ដោតលើការដោះស្រាយបញ្ហា ការធ្វើការងារជាក្រុម និងវិធីសាស្រ្តដទៃទៀត។ ការលើកឡើងដូច្នេះក្នុងឱកាស សម្តេច អញ្ជើញជាអធិបតីក្នុងទិវាគ្រូបង្រៀន០៥ តុលា នាវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩។

      សម្តេចបន្តថា ជំនាញ និងបំនិនទាំងនេះសុទ្ធតែត្រូវបានបង្ហាត់បង្ហាញនៅក្នុងមុខវិជ្ជាចិត្តសាស្ត្រ និងគរុកោសល្យនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូទាំងអស់។ សម្តេចក្រឡាហោមបន្ថែមថា កន្លងមករាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ការលើកកម្ពស់ស្ថានភាពរស់នៅ និងការបំពេញការងាររបស់គ្រូបង្រៀនតាមរយៈការដំឡើងបៀវត្ស និងប្រាក់បំណាច់ផ្សេងទៀតជាបន្តបន្ទាប់ ការផ្ដល់កូតាគ្រូបង្រៀនប្រមាណ ៣៦០០នាក់ក្នុងមួយឆ្នាំដើម្បីពង្រាយគ្រូឲ្យបានដល់សាលារៀនដែលខ្វះគ្រូ ការកសាងផ្ទះគ្រូ និងអត្ថប្រយោជន៍ផ្សេងទៀតក្នុងន័យលើកកម្ពស់វិជ្ជាជីវៈ និងលក្ខខណ្ឌរស់នៅ និងការបំពេញការងាររបស់គ្រូបង្រៀន។ សម្តេចក្រឡាហោម បានមានប្រសាសន៍ គាំទ្រដល់កម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ដែលកំពុងអនុវត្តនៅតាមវិទ្យាស្ថានជាតិអប់រំវិទ្យាស្ថានគរុកោសល្យ និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដទៃទៀត ជាពិសេសការលើកកម្ពស់សមត្ថភាពរបស់គ្រូឧទ្ទេសដែលជាអ្នកបណ្ដុះបណ្ដាលគ្រូបង្រៀនគ្រប់កម្រិតផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ