សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត និងសិក្ខាកាមនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
August 05, 2019    អ្នកទស្សនា :

     នាព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ  ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងវិញ្ញាបនបត្រ ដល់និស្សិតនាយនគរបាលបន្តវេន និងសិក្ខាកាមជ័យលាភី ១,៤៦៥នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
     សូមបញ្ជាក់ដែរថា  និស្សិត និងសិក្ខាកាមជាមន្ត្រីនគរបាលដែលនឹងទទួលបានសញ្ញាបត្រ និងវិញ្ញាបនបត្រ​នៅ​ថ្ងៃនេះរួមមាន៖ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៨០នាក់ នារី ០៧នាក់, បរិញ្ញាបត្រ ចំនួន ៣១៩នាក់ នារី ៤០នាក់, សិក្ខាកាមថ្នាក់វិញ្ញាបនបត្រ ចំនួន ៩៦៦នាក់  នារី ៥៥នាក់។
     បណ្ឌិត្យសភានរគបាលកម្ពុជា គឺជាស្ថាប័នចំណុះឱ្យក្រសួងមហាផ្ទៃដែលបានធ្វើសកម្មភាពយ៉ាងសកម្មក្នុង​ការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាព​វិជ្ជាជីវៈ​មន្ត្រី​នគរបាល​ជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេសស្របតាមតម្រូវការរបស់សង្គមជាតិ និងស្តង់ដារគុណ​ភាព​ដែលបានកំណត់ ដែលក្នុងនោះរួមមាន៖
១.ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រលើជំនាញនគរបាលយុត្តិធម៌ ជំនាញសណ្ដាប់ធ្នាប់សាធារណៈ ជំនាញសន្តិសុខ ជំនាញនគរបាលព្រំដែន ជំនាញអន្តោប្រវេសន៍ ជំនាញអត្តសញ្ញាណកម្ម ជំនាញគ្រប់​គ្រង​ដឹក​នាំបញ្ជាជំនាញគ្រប់គ្រងពន្ធនាគារ និងជំនាញព័ត៌មានវិទ្យា និងភាសាបរទេស ចាប់ពីឆ្នាំ ២០០៧ រហូតដល់​ឆ្នាំ២០១៩ ឆមាសទី១ក្នុងរយៈពេល១២ឆ្នាំចំនួននិស្សិតនាយនគរបាលបន្តវេនជ័យលាភីចំនួនសរុប ២៣៩៧​នាក់ ក្នុងនោះនិស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រថ្ងៃនេះមានចំនួន៤៩៥៤ នាក់ ដែលមានថ្នាក់បរិញ្ញា​បត្រ​ជាន់ខ្ពស់ជំនាន់ទី ៥-៦ សរុបចំនួន១៨០នាក់ថ្នាក់បរិញ្ញាបត្រជំនាន់ទី៥-៦-៧-៨ និង ថ្នាក់បរិញ្ញាបត្រភាសា​អង់គ្លេសជំនាន់ទី១ សរុបចំនួន៣១៩នាក់។
២.វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញឯកទេសខ្លីៗសម្រាប់សិក្ខាកាម និងសិស្សនាយនគរបាល និងនាយនគរបាល​រងចាប់ពីឆ្នាំ២០០៧រហូតដល់ឆ្នាំ២០១៩ឆមាសទី១ក្នុងរយៈពេល១២ឆ្នាំ ចំនួនសរុប ៤២.៥២៣នាក់ ក្នុងនោះ​សិក្ខាកាមជ័យលាភីដែលត្រូវទទួលវិញ្ញាបនបត្រនាពេលនេះចំនួន៩៦៦នាក់។ ដោយឡែក​ក្នុង​ឆមាស​ទី២​ ឆ្នាំ​២០១៩នេះ មាននិស្សិតចំនួន ៦១២នាក់ សិក្ខាកាមចំនួន៥០៦នាក់ និងសិស្សនាយនគរបាល និងនាយនគរ​បាលរងកំពុងសិក្សានៅតាមសាលានគរបាលជាតិភូមិភាគទាំង៦ ចំនួន៨៩៥នាក់៕ គឹមអាន
ដោយ៖នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ