ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលទស្សនកិច្ច របស់សម្តេចក្រឡាហោម ស ខេង នៅសាធារណរដ្ឋតួកគី
August 01, 2019    អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលទស្សនកិច្ច របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅសាធារណរដ្ឋ​តួកគី ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា។

តាមរយៈចេញសេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញនៃការឯកភាព រវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង​ប្រមុខរដ្ឋាភិបាលតួកគី ដែលឈានដល់ការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយសម្តេច​ក្រឡា​ហោម ទៅបំពេញទស្សនកិច្ចផ្លូវការនេះ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅ​មកពាក់ព័ន្ធនឹងបម្រែ​បម្រួលជាសកលក្នុងបរិបទ នៃវិស័យសន្តិសុខអន្តរជាតិ ជាពិសេសបានផ្តោតការយកចិត្តទុកដាក់លើសណ្ឋាន និងទម្រង់ថ្មីៗ នៃបទល្មើសដែលអាចបង្កផលប៉ះពាល់ និងហានិភ័យដល់សន្តិភាព ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៃប្រទេសទាំងពីរ។ ជាងនេះទៅទៀត ភាគីទាំងពីរ ក៏បានឯកភាពកំណត់យកកិច្ចសហប្រតិបត្តិការលើការងារ ចំនួន០៤បន្ថែមទៀត រួមមាន

  • ទី១៖ ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍នៅតាមទីប្រជុំជន
  • ទី២៖ ការផ្លាស់ប្តូរបទពិសោធន៍លើការពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល ជាមួយសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ
  • ទី៣៖ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលព្រំដែនទឹក
  • ទី៤៖ ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ