ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន ផ្តាំផ្ញើដល់មន្រ្តីនគរបាលក្របខណ្ឌថ្មីទាំងអស់ថា លុះត្រាតែបានឆ្លងកាត់វគ្គបឋមវិជ្ជាជីវៈ នគរបាលសិន ទើបអាចបម្រើការងារជាមន្រ្តីនគរបាលបាន
August 01, 2019    អ្នកទស្សនា :

       នៅថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០១៩ ក្នុងពិធីចុះសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយនគរបាលរង “វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាល“ ជំនាន់ទី១៣ លើកទី៣ នៅ​សាលានគរបាលជាតិភូមិភាគ ៦ ខេត្តកំពង់ឆ្នាំង ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា មន្រ្តីនគរបាល ក្របខណ្ឌថ្មីទាំងអស់ មិនអាចបម្រើ ការងារជាមន្រ្តី នគរបាលបានភ្លាមនោះទេ លុះត្រាតែបានឆ្លងកាត់វគ្គបឋមនេះបានជោគជ័យសិន ព្រោះវគ្គ    នេះ មានគោលបំណងបណ្តុះបណ្តាលក្មួយៗទាំងអស់ ឱ្យមានចំណេះដឹង និងជំនាញជាមូលដ្ឋានសិន ទើបមានលក្ខណ:សម្បត្តិសមស្រប  ដើម្បីក្លាយជាមន្រ្តីនគរបាលពិតប្រាកដ។ 
       ឯកឧត្តម សន្តិបណ្ឌិត បានបន្តថា វគ្គបណ្ដុះបណ្ដាលនេះ គឺជាវគ្គប្រវត្តិសាស្រ្តសម្រាប់ជីវិតរបស់ក្មួយៗ ដែលបានប្រែក្លាយខ្លួនពីភាពជាជនស៊ីវិល មកជាសិស្សនាយនគរបាល សិស្សនាយនគរបាលរង ហើយនឹងក្លាយជា កង​កម្លាំងនគរ បាលជាតិកម្ពុជាពេញលក្ខណៈ តាមរយៈការប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ បន្ទាប់ពីការបញ្ចប់វគ្គសិក្សានេះ ប្រកបដោយជោគជ័យ។
       ឯកឧត្តម សន្តិបណ្ឌិត បានណែនាំ ដល់សិស្សនគរបាលគ្រប់រូប ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនឹង ត្រូវមានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរនិងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ទាំងវិន័យ ពេលសិក្សា វិន័យពេលប្រឡង និងវិន័យពេលស្នាក់នៅ  ការស្លៀកពាក់ កាត់សក់ ការគោរព គំនាប់ ការបើកបរយានយន្ត ជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានាទាំងក្នុង និងក្រៅបរិវេណសាលា ជាពិសេស ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានាដែលមានចែងក្នុង បទបញ្ជាផ្ទៃក្នុង។
        ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បាននាំមកជាមួយនូវអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  រួមមាន៖ មី ៥០កេសធំ ,ត្រីងៀត ៥០គីឡូ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០ ត្រី ៥ យួរ ទឹក ស៉ីអ៉ីវ ៥ យួរ និងថវិកា ១០,១៣០០០រៀល ដើម្បីឧបត្ថម្ភដល់សាលា មន្ត្រីសាលា និងសិស្សនគរបាលផងដែរ៕ រម្យ

ប្រភព៖ ក្រសួងមហាផ្ទៃ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ