ក្រសួងមហាផ្ទៃ ប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃផ្គត់ផ្គង់ឯកសណ្ឋានលក្ខណៈ សញ្ញាសក្តិ ការផ្គត់ផ្គង់គ្រឿងបរិភោគ ឧបភោគ និងការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០១៩ ដល់នគរបាលជាតិ
August 01, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបើក​កញ្ចប់ឯកសារដេញ​ថ្លៃចំនួន០៣ លើការផ្គត់ផ្គង់ឯកសណ្ឋានលក្ខណៈសញ្ញាសក្តិ សម្ភារៈបន្ទាប់បន្សំ និងសម្ភារៈប្រើប្រាស់ឆ្នាំ២០១៩ ការផ្គត់ផ្គង់មីកញ្ចប់ និងត្រីខកំប៉ុង ជូនកងកម្លាំងនគរបាលជាតិទៅតាមគោលដៅ និងកម្លាំងការពារ​តាមខ្សែ​ក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៩ និងការផ្គត់ផ្គង់ប្រេងឥន្ទនៈតាមបែប Premium និងតាមបែបទូទៅ (ធម្មតា) ផ្គត់ផ្គង់ជូនកងកម្លាំងនគរបាលជាតិ ប្រើប្រាស់ឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋមន្រ្តីស្តីទីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ​លទ្ធ​កម្ម(គល) មានការចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ តំណាង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន សហគ្រិស និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ។ 
     ក្នុងការបើកកញ្ចប់ឯកសារដេញថ្លៃនេះត្រូវបានចែកជា៣រួមមាន៖ ១.លើការផ្គត់ផ្គង់ឯកសណ្ឋានលក្ខណៈសញ្ញាសក្តិ សម្ភារៈបន្ទាប់បន្សំ និងសម្ភារៈប្រើប្រាស់ឆ្នាំ២០១៩ ដែលមាន​ក្រុមហ៊ុមឯកជនចំនួន៤ចូលរួមដាក់ពាក្យដេញថ្លៃ ក្នុងនោះការដេញថ្លៃជា​ជំហានបឋមបានទៅ​លើក្រុមហ៊ុនដែល​មានឈ្មោះថា ណាវី ហ្គាមមេន។ ២.ការផ្គត់ផ្គង់មីកញ្ចប់ និងត្រីខកំប៉ុង ជូនកងកម្លាំងនគរបាលជាតិ ទៅតាម​គោលដៅ និងកម្លាំងការពារតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ឆ្នាំ២០១៩ មានក្រុមហ៊ុនឯកជនចំនួន០៤ ចូលរួម​ដាក់​ពាក្យដេញថ្លៃ ក្នុងនោះការដេញថ្លៃជាជំហានបឋមបានទៅលើក្រុមហ៊ុនដែលមានឈ្មោះថា ណាវី ហ្គាម​មេន។ ៣.ការផ្គត់ផ្គង់ប្រេងឥន្ទនៈតាមបែប Premium និងតាមបែបទូទៅ (ធម្មតា) ផ្គត់ផ្គង់ជូនកងកម្លាំង​នគរបាល​ជាតិ ប្រើប្រាស់ឆមាសទី១ ឆ្នាំ២០១៩ មានក្រុមហ៊ុនឯកជនចំនួន៣ ចូលរួមដាក់ពាក្យដេញថ្លៃ ជាជំហានបឋមបានទៅលើក្រុមហ៊ុន សុខ គង់។
      ឯកឧត្តម សក់ សេដ្ឋា ក៏បានមានប្រសាសន៍លើកឡើងថា  ការដេញថ្លៃនេះគឺធ្វើទៅតាមការ​អនុម័តសម្រេច​យល់ព្រមផ្តល់ថវិការធានាចំណាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនឲ្យលើពីចំនួនធានា​ចំណាយនោះ​ឡើយ ហើយនេះជាជំហានដំបូងតែប៉ុណ្ណោះដែលគណៈកម្មាធិការលទ្ធកម្មក្រសួងមហាផ្ទៃ បានរកឃើញ​ក្រុមហ៊ុន សហគ្រិស ដែលទទួលជ័យលាភីពីការដេញថ្លៃនាពេលនេះ សម្រាប់ជាជំហានបន្ទាប់កម្មាធិការ​លទ្ធ​កម្មក្រសួងមហាផ្ទៃ និងពិនិត្យមើលតួលេខថវិការឡើងវិញ និងឯកសារផ្លូវច្បាប់ផ្សេងៗមុនការធ្វើកិច្ចសន្យាអនុវត្តកិច្ចព្រមព្រៀង។

      ​ដោយឡែក ក្រោយពីបញ្ចប់ការបើកកញ្ចប់ឯកសារដេញថ្លៃរួច ឯកឧត្តម សក់ សេដ្ឋា ក៏បានបន្តបើក​កិច្ចប្រជុំ​មួយទៀត ស្តីពីការចរចាថ្លៃសាងសង់ជាមួយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម លើគម្រោងចំនួន២ រួមមាន៖ ១ សាងសង់​បុស្តិ៍នគរបាលការពារព្រំដែនគោគ ចំនួន ៧ខ្នង និងសង់ផ្ទះដាំបាយ-ហូបបាយ ចំនួន៧ខ្នងប្រចាំ​ឆ្នាំ២០១៩។ ២.សាងសង់បុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចំនួន៣៩បុស្តិ៍ ក្នុងនោះ ចែកជា៣ប្រភេទ (ប្រភេទ A ចំនួន៣០ខ្នង ប្រភេទB ចំនួន៥ខ្នង និងប្រភេទC ចំនួន៤ខ្នង) ដងទង់ជាតិសរុបចំនួន៣៩ និងបន្ទប់​អនាម័យសរុបចំនួន៣៩បន្ទប់ប្រចាំឆ្នាំ២០១៩៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ