សម្ដេចក្រឡាហោម ស ខេង គ្រោងដាក់បញ្ចូលការផ្តល់សេវា និងយន្តការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចូលក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព
October 14, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតឱ្យមានការផ្តល់សេវាសារធារណៈនានា ក៏ដូចជាការដោះស្រាយបញ្ហាក្រៅប្រពន្ធតុលាការជូនប្រជាពលរដ្ឋ ចូលទៅក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានមុនការបោះឆ្នោត ឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ ការផ្តួចផ្តើមគំនិតរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពតថ្មី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនេះ ពុំមែនផ្តោតតែទៅលើការរក្សាសន្តិសុខមួយមុខប៉ុណ្តោះទេ តែជាការក្តោបគ្រប់បញ្ហាដែលកើតមានក្នុងមូលដ្ឋានរួមទាំងការផ្តល់សេវាសាធារណៈដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការគ្រប់គ្រងស្លាកលេងម៉ូតូ ឡាន ព្រមទាំងក្រដាស់ស្នាមនានា ដែលបម្រើដល់ប្រជាពលរដ្ឋ។ ក្នុងនោះក៏មានទាក់ទងទៅនឹងការឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ជំងឺឆ្លងកាចសាហាវឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធផងដែរ។

សម្តេចក្រឡាហោម បានបន្ថែមថា សម្រាប់ការប្រឡងប្រណាំង ការអនុវត្តគោលនយោបាយភូមិ -ឃុំ មានសុវត្ថិភាពនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយជាអតិបរមា ក៏ដូចជាលុបបំបាត់នូវបញ្ហាប្រឈមក្នុងមូលដ្ឋាន ទាក់ទងទៅនឹងទំនាស់ដែលរសើបក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដោយមន្ត្រីទាំងអស់ត្រូវប្រមូលបញ្ហារបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយកុំឱ្យបញ្ហាទាំងនោះកាន់តែច្រើនទៅៗ។ សម្រាប់ការប្រឡងប្រណាំងនេះដែរ សម្តេចក្រឡាហោម បានបញ្ជាក់ថា សម្តេចក្រឡាហោម និងធ្វើការសិក្សាជាមួយមន្ត្រីជំនាញធ្វើយ៉ាងណាអាចរៀបចំឱ្យប្រឡងប្រណាំងអនុវត្តបានមុនការបោះឆ្នោតឃុំ សង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ