សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៏ ស្តីពីការផ្តល់ឯកសារស្របច្បាប់ជូនពលករកម្ពុជាធ្វើការនៅប្រទេសថៃ
May 04, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៏ ស្តីពីការផ្តល់ឯកសារស្របច្បាប់ជូនប្រជាពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ។នៅក្នុងកិច្ចប្រជុំនោះរួមមានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ  រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំងថ្នាក់ថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃ។ ការពិក្សាគឺផ្តោតលើឯកសារស្របច្បាប់ដែលនិងត្រូវជូនពលករខ្មែរឱ្យទៅធ្វើការនៅប្រទេសថៃ ដោយមិនឱ្យមានបញ្ហាដូចពេលកន្លងមក៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ