ក្រសួងមហាផ្ទៃ ប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទ “ លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ”
March 07, 2019    អ្នកទស្សនា :

       នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ បានប្រារព្ធពិធី​អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ក្រោម​ប្រធានបទ “ លើកកម្ពស់សម​ភាព​យេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ” នៅទីស្តីការក្រសួង ក្រោម​អធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ព្រមទាំង​លោក​ជំទាវ ដោយមានការចូលរួមពីថា្នក់ដឹកនាំក្រសួងនានា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រម​ទាំងមន្រ្តីនគរបាលជាន់ខ្ពស់ជាស្រ្តីជាច្រើនផងដែរ។

     ​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួង​មហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បាន​ផ្តល់​ឱកាសដល់ស្រ្តីដែលជាមន្រ្តីនៅក្នុងក្រសួងមហាផ្ទៃ ដើម្បីទទួលបាន​ឱកាសការងារ​សំខាន់​ៗ​ជាច្រើន និងតួនាទីភារកិច្ចជាថ្នាក់ដឹកនាំនៅតាមបណ្តាអគ្គនាយកដ្ឋានដូចបុរសដែរ។ លោកជំទាវ​បន្តថា ជាក់ស្តែងថ្នាក់ដឹកនាំជាច្រើន​ដែលជាស្រ្តីនៅតាមអគ្គនាយកដ្ឋានទាំង​អស់ចំណុះ​អោយ​ក្រសួង ដែលបានបញ្ជាក់អោយឃើញថាសកម្មភាពការលើក​កម្ពស់យេនឌ័រត្រូវ​បានអនុវត្ត​ប្រកប​ដោយ​ជោគជ័យ។ លោកជំទាវ លើកឡើងថា ស្ថានភាពក្របខណ្ឌមន្ត្រីរាជការស៊ីវិល និងមន្ត្រី​ពន្ធនាគារ មានចំនួនសរុប១៣,២៤១រូប ស្ត្រី៣,៣០០រូប ដែលក្នុងនោះរួមមាន មន្ត្រីរាជការស៊ីវិល ថ្នាក់ជាតិ មាន៩៩១រូប ស្តី២២៧រូប ស្មើនឹង២២.៩%, ថ្នាក់ក្រោមជាតិ មាន៩,៣៣៥រូប ស្តី២,៦៨២រូប ស្មើនឹង២៨.៧% (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ពី ០.៦%)។ មន្ត្រីពន្ធនាគារ៖ ថ្នាក់ជាតិ មាន១,១៨៣រូប ស្រ្តី១៨៥រូប ស្មើនឹង១៥.៦៤% ក្នុងនោះ ថ្នាក់ក្រោមជាតិ មាន១,៧៣២រូប ស្រ្តី២០៦រូប ស្មើនឹង១១.៩០% (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ត្រី២៧%)។ ការបញ្ចូលក្របខណ្ឌថ្មី (ទាំងមន្ត្រីរាជការស៊ីវិល និងពន្ធនាគារ) សរុបចំនួន៤៩៧រូប ស្ដី១១៦រូប និងសម្រេចតែងតាំងប្រគល់ភារកិច្ច ផ្ទេរភារកិច្ច ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១,៥២រូប ស្រ្តី២៧៣រូបក្នុងនោះ ថ្នាក់ជាតិ មាន២៥៦រូប ស្ត្រី៦៤រូប។ ​លោកជំទាវបានបន្ដថា ស្ថានភាពក្រប​ខណ្ឌមន្ត្រីនគរបាលជាតិ មានចំនួនសរុប៥៨,១៨៣រូប ស្រ្តីមាន៤,៣២៩រូប ស្មើនឹង ៧.៤% ក្នុងនោះមន្ត្រី​​នគរបាលជាតិ ថ្នាក់ជាតិ ស្ដ្រី១,៥០២រូប លើ១៨,៤៩៩ ស្មើនឹង៨.១១% និងថ្នាក់ក្រោមជាតិ ស្ដ្រី២.៨២៧រូប លើ៣៩,៦៨៤រូបស្មើនឹង៧.១២% (ប្រៀបធៀបនឹងឆ្នាំ២០១៧ មានការកើនឡើងមន្ត្រីជាស្ត្រី ១០.០៧%)៕ គឹមអាន

        ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ