អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ប្រជុំបូកសរុប លទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៩
March 06, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនាឆ្នាំ២០១៩ នាសាលប្រជុំនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានរៀប​ចំ​កិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០១៩ ក្រោម​អធិបតី​ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គនាយករង-ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យនិងមន្រ្តីពាក់ព័ន្ធសរុប ចំនួន ៣០២នាក់ ។

     ឯកឧត្តម ឧត្តមសេនីយ៍ឯក កុសល ភិរម្យ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បាន​ឡើង​​អាន​ពង្រាង របាយការណ៍បូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែល​សម្រេច​បានក្នុងខែកុម្ភៈកន្លងទៅ និងបានកំណត់នូវទិសដៅសំខាន់ៗដើម្បី​អនុវត្តការងារបន្ត​នៅខែមិនាខាងមុខផងដែរ។

     ឯកឧត្តម ងួន ពៅ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ងិន បាណាល់ អគ្គនាយករង​នៃអគ្គ​នាយក​ដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុ បានឡើងធ្វើបទអន្តរាគមន៍ដោយ​បានលើកឡើងពីចំណុចខ្លាំង​ដែលជា​មោទនភាព ជាស្នាដៃរបស់អង្គភាព និង ចំណុចខ្សោយដែលគួរកែតម្រូវ ។           

     ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សម្តែងនូវការកោតសរសើរចំពោះលទ្ធផល ដែលអង្គភាពចំណុះ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញ​វត្ថុសម្រេចបាននៅក្នុងខែកុម្ភៈកន្លងទៅនេះ និងបានកែតម្រូវនូវទិសដៅការងារ​មួយចំនួនប្រចាំខែ​មិនាផងដែរ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានមតិផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ​និងមន្ត្រីក្រោមឱវាទ​ទាំង​អស់ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវខិតខំបំពេញការងារឱ្យ​បានល្អប្រកប​ដោយ​តម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត៕ គឹមអាន

        ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ