អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ លទ្ធផលនៃការចុះអង្កេតស្រាវជ្រាវលើខេត្ត​បាត់ដំបង និងខេត្តព្រះសីហនុ
March 06, 2019    អ្នកទស្សនា :

     ព្រឹកថ្ងៃពុធ ០១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩  នៅ​​សាលប្រជុំអគ្គា
ធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដោយ​មានការអញ្ជើញ​ចូល​រួមពី ឯកឧត្តម  អគ្គាធិការរងប្រធាននាយកដ្ឋាន អនុប្រធាន​នាយកដ្ឋាន និង​​មន្រ្តីជំនាញ​ពាក់​ព័ន្ធជាច្រើន។ កិច្ចប្រជុំនេះ​ដែរបាន​ពិភា​ក្សាលើរបាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​ចុះអង្កេត​ស្រាវ​ជ្រាវករណីពីរគឺ៖

- ភាពមិនប្រក្រតីចំពោះតម្លៃសៀវភៅឆ្លងដែន(Border Pass) នៅច្រកទ្វារព្រំដែនអន្តរ​ជាតិភ្នំដី​(គីឡូ១៣) ស្រុកសំពៅលូន
ខេត្តបាត់ដំបង ដែលចុះផ្សាយក្នុងសារព័ត៌កម្ពុជាថ្មី កាលពីខែធ្នូ ឆ្នាំ២០១៨

- បណ្តឹងរបស់ប្រជាពលរដ្ឋប្តឹងលោកអធិការ១រូប និងពលរដ្ឋ១រូប នៅខេត្តព្រះសីហនុ ដែល​ចុះ​ផ្សាយក្នុងសារព័ត៌មាន
PN ASIA កាលពីខែធ្នូ ឆ្នាំ២០១៨៕ គឹមអាន

          ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ