កម្ពុជា-ឡាវ បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែរឹងមាំបន្ថែមទៀត ពិសេសលើវិស័យ​សន្តិសុខ​សាធារណៈ
March 05, 2019    អ្នកទស្សនា :

     ក្រោមបញ្ចប់ពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៩ រវាងក្រសួង​មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ​នៃសាធារណរដ្ឋ​ប្រជា​ធិប​តេ​យ្យប្រជាមានិតឡាវ  ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បាន​មានប្រសាសាន៍ថា កម្ពុជា-ឡាវ បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ​រួមគ្នាឲ្យកាន់តែរឹង​មាំ​បន្ថែម​ទៀត លើវិស័យជាច្រើន ពិសេសលើវិស័យសន្តិសុខសាធារណៈ ដើម្បីជាប្រយោជន៍រួមសម្រាប់​ភាគី​ទាំងពីរ និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ ផ្លាស់ប្ដូរគណៈប្រតិភូ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ដែល​ស្របតាមកិច្ចព្រមព្រៀងក្នុងកំណត់ហេតុ​ដែលបានចុះហត្ថលេខានេះ។ ឯកឧត្តមបន្តថា ភាគី​ទាំង​ពីរបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ កិច្ច​សហប្រតិបត្តិការលើការងារបណ្តុះបណ្តាលធនធានមនុស្ស និងបន្តជំរុញបណ្តា​ខេត្តជាប់ព្រំ​ដែននៃ​ប្រទេសទាំងពីរអោយកាន់តែជិតស្និតបន្ថែមទៀត។ ឯកឧត្តមប​ន្ថែមថា ចំពោះបញ្ហាគ្រឿងញៀន ភាគី​ទាំងពីរបានធ្វើការប្ដេជ្ញាចិត្តរួមគ្នាផងដែរ លើការបង្ការ បង្ក្រាប និងទប់ស្កាត់ ដោយធ្វើយ៉ាងណា​ មិនឲ្យបញ្ហាគ្រឿងញៀនមកគ្រប់ដណ្ដប់លើប្រជាជនប្រទេសទាំងពីរនោះឡើយ ដោយសម្តេច​ក្រឡា​ហោមបានមានប្រសាសន៍ថា មិនត្រូវអោយគ្រឿងញៀនមកត្រួតត្រាយើងទេ គឺយើងជាអាជ្ញាធរ​មាន​សមត្ថកិច្ចត្រូវតែត្រួតត្រាគ្រឿងញៀនវិញ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ភាគីទាំងពីរនៅតែបន្ដរួមគ្នា ខិត​ខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតឡើងនៅតាមព្រំដែនប្រទេសទាំងពីរ ដើម្បី​​រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនជាតិ និងប្រជាជនផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​បន្ត​ទៀតថា ភាគីទាំងពីរឯកភាពពិនិត្យលទ្ធភាពសិក្សាបង្កេីតច្រកទ្វារព្រំដែនអន្ដរជាតិបន្ថែមទៀត  ដើម្បីសម្រួលដល់ការ​ធ្វើ​ដំណើរ​របស់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្ន ច្រកអន្ដរជាតិរួមគ្នារវាងកម្ពុជា-ឡាវ មានតែច្រកត្រពាំង​គ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ៕ គឹមអាន

        ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ