អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ ០៨ មីនា លើកទី១០៨
March 04, 2019    អ្នកទស្សនា :

     រសៀលថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ អគ្គាធិការដ្ឋាន មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ ទិវានារីអន្តរជាតិ ០៨ មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមត្ថភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស» ក្រោមអធិបតីភាព ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ នៅសាលប្រជុំអគ្គាធិការដ្ឋាន ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជាស្ត្រី នៃអគ្គាធិការដ្ឋាន សរុបប្រមាណ ៧២រូប។

     ក្នុងនោះ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាមួយចំនួន និងសំពត់ចំនួន ១ ដល់មន្ត្រីជាស្ត្រីផងដែរ។ 
ប្រភព៖ អគ្គាធិការដ្ឋាន
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ