ក្រសួងមហាផ្ទៃ បញ្ជាក់ដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ត្រូវបង្កភាពងាយស្រួលដល់​ការចុះបញ្ជីគណបក្ស​នយោ​បាយ និងបេក្ខជនដែលឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តអាណត្តិទី៣ នាពេលខាងមុខនេះ
March 04, 2019    អ្នកទស្សនា :

      នៅថ្ងៃចន្ទ​ ១៣រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ត្រូវនឹងថ្ងៃទី៤​ ខែមីនា​ ឆ្នាំ​២០១៩នេះ ក្រសួងមហាផ្ទៃ បានចេញសារលិខិតជម្រាបជូនដល់ អភិបាលនៃ គណៈអភិបាលរាជ​ធានី-ខេត្ត​ទាំង​អស់ ត្រូវ​បង្ក​លក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នាពេលខាងមុខនេះ។

          តាមរយៈសារលិខិតនេះដែរ ក្រសួងមហាផ្ទៃ បានស្នើសុំឲ្យរដ្ឋបាលរាជធានី​ខេត្តធ្វើការណែនាំ​ដល់​អាជ្ញាធរឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណងាយស្រួលក្នុងការចេញ​លិខិតបញ្ជាក់​ផ្សេង​ៗជូនដល់បេក្ខជនឈរឈ្មោះបោះឆ្នោត របស់គណបក្សបយោបាយដែល​បានចុះបញ្ជីត្រឹមត្រូវ​តាមច្បាប់ស្តីពីគណបក្សនយោបាយ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សបយោបាយ និង​បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្របតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ក្រសួង៕ គឹមអាន

          ខាងក្រោមនេះជាសារលិខិតទាំងស្រុង៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ