នៅថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី សុខហេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបច្ចេកទេសកសាងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្ក្រាបល្បែងសុីសង បានបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាតាក់តែងសេចក្តីព្រាងបទប្បញ្ញត្តិជាវិធានបទល្មើសល្បែងស៊ីសងខុសច្បាប់ អង្គប្រជុំបានសម្រេចបញ្ចប់ជំពូកទី៥ ពាក់ព័ន្ធនឹងការការពារបុគ្គលអាយុក្រោម១៨ឆ្នាំដោយមានការចូលរួមពីឯកឧត្តម អស់លោក ជាសមាជិកក្រុមបច្ចេកទេសផងដែរ ៕
ដោយ ៖អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ