ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញប្រកាសសមាសភាពក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ
December 05, 2023    អ្នកទស្សនា :

នារសៀលថ្ងៃអង្គារ ទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រកាសសមាសភាពក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារ ព្រមទាំងអនុប្រធាន និងសមាជិកនៃក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ជាច្រើនរូបផងដែរ។

លោក ឧត្តមសេនីយ៍ទោ ស្រូយ ដារ៉ុង បានអាននូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ និងតួនាទីភារកិច្ច គោរពជូនគណៈអធិបតី ដែលក្នុងនោះរួមមានសមាសភាពសរុបចំនួន ១៨រូប ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងារចំនួន ៥រូប សមាជិក ចំនួន១២ ដែលមកពីបណ្តាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររដ្ឋាភិបាលឌីជីថលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ និងសកម្មភាពរបស់ក្រុមការងារលេខាធិការដ្ឋាន ដោយបានរៀបចំកសាងនូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាគមនាគមន៍ ក្រសួងមហាផ្ទៃ និងកិច្ចការងារផ្សេងៗទៀតដែលបម្រើដល់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់ក្រសួងមហាផ្ទៃ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចដែលក្រសួងបានប្រគល់ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ។ លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ដោយពិនិត្យមើលឃើញពីតម្រូវការចាំបាច់ និងភាពរីកចម្រើនផ្នែកគមនាគមន៍បច្ចេកវិទ្យា ក្នុងក្របខណ្ឌបំពេញការងាររបស់អង្គភាពនីមួយៗ ទាមទារជាចាំបាច់នូវធនធាន និងជំនាញចំណេះដឹងក្នុងការប្រើប្រាស់ ព្រមទាំងរៀបចំឱ្យបានស្រេចនូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីត្រៀមឆ្លើយតបនឹងលំហូរការងារ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ស្នើសុំឱ្យអង្គភាពនីមួយៗជួយផ្ដល់របាយការណ៍ព័ត៌មានទាក់ទងនឹងការងារប្រើប្រាស់បច្ចេកវិទ្យាប្រចាំថ្ងៃ និងធនធានមនុស្សមកឱ្យលេខាធិការដ្ឋានជាប្រចាំ និងស្នើឱ្យមានការប្រជុំជាទៀងទាត់។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ថ្នាក់ដឹកនាំ ឬមន្ត្រីសំខាន់ៗទាំងអស់ ត្រូវមានការបណ្ដុះបណ្ដាល ទាក់ទងនឹងបច្ចេកវិទ្យា ដើម្បីជាថ្នាលសម្រាប់គាំទ្រឱ្យវិស័យនេះកាន់តែប្រសើរ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ