ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន អញ្ជើញនាំយកបច្ច័យ និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសិរីមង្គលកែវមន្នី ហៅវត្តគ្រួស ស្ថិតក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង
October 03, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃអាទិត្យទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំព្រៃព្នៅ អមដំណើរដោយឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក ឈុន សារ៉ាត់ ប្រធានក្រុមប្រឹក្សាស្រុកពារាំង លោក ហ៊ី ធួក អភិបាល នៃគណ:អភិបាលស្រុកពារាំង ព្រមទាំងមន្ត្រីរាជការស្រុក និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំព្រៃព្នៅ បានអញ្ជើញនាំយកបច្ច័យកសាង ចំនួន ៥០០,៨០០,០០រៀល (ហាសិបលាន និងប្រាំបីម៉ឺនរៀល) ប្រគេនដល់ព្រះសង្ឃគង់នៅវត្តសិរីមង្គលកែវមន្នី ហៅវត្តគ្រួស ក្នុងភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ព្រមទាំងក្រុមការងារ ក៏បានប្រគេនទេយ្យវត្ថុដល់វត្តចំនួន១០ ក្នុងឃុំព្រៃព្នៅ ដោយក្នុង១វត្ត រួមមាន៖ មី ១០កេសធំ, ត្រីខ ១០កេសធំ, ទឹកសុទ្ធ ៥០កេស, ទឹកក្រូច ៥០កេស, ស្នាដក់ ៨០ និងបច្ច័យ ៥លានរៀលផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ