ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15th AMMTC)
September 30, 2021    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15th AMMTC) ដែលបានរៀបចំធ្វើឡើងតាមប្រព័ន្ធវីដេអូសន្និសីទ ដឹកនាំដោយប្រទេសព្រុយណេ ធ្វើជាប្រធានកិច្ចប្រជុំនៅក្នុងឆ្នាំ២០២១នេះ ចាប់ពីថ្ងៃទី ២៩-៣០ ខែកញ្ញា ឆ្នាំ២០២១។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមជារដ្ឋមន្ត្រី ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំពេញអង្គ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ និងបានផ្លាស់ប្ដូរយោបល់ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន ដោយក្នុងនោះ បានកោតសរសើរចំពោះស្មារតីជួយគ្នាទៅវិញទៅមករវាងរដ្ឋសមាជិកអាស៊ាន ក្នុងគ្រាដ៏លំបាកបង្កឡើង ដោយជំងឺកូវីដ-១៩ ដែលស្មារតីនេះដើរស្របទៅនឹងមូលបទរបស់អាស៊ានឆ្នាំ២០២១ គឺ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន»។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសព្រុយណេ ដែលបានជំរុញយន្តការនានារបស់ AMMTC ជាពិសេសកិច្ចពិគ្រោះយោបល់ជាមួយប្រទេសដៃគូសន្ទនា ឲ្យមានដំណើរការយ៉ាងរស់រវើក និង ទទួលបានលទ្ធផលជាផ្លែផ្កា រួមចំណែកយ៉ាងសំខាន់ដល់ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅកសាងតំបន់អាស៊ាន ប្រកបដោយសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

សូមជម្រាបជូនថា នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាតំណាងឲ្យកម្ពុជា ចូលរួមក្នុងពិធីប្រគល់-ទទួល តួនាទីជាប្រធានប្តូរវេនរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ នៅឆ្នាំ២០២២ បន្តពីប្រទេសព្រុយណេ។

ក្នុងឱកាសទទួលតួនាទី ដ៏ឧត្តុង្គឧត្តមនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការអបអរសាទរចំពោះប្រទេសព្រុយណេ ដែលបានបំពេញតួនាទីជាប្រធាន កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនលើកទី២១ (21st SOMTC) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៥ (15st AMMTC) ប្រកបដោយជោគជ័យ ក្នុងឆ្នាំ២០២១ នេះ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ