សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន
September 28, 2021    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំ និងចុះហត្ថលេខាផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន ដែលដឹកនាំដោយឯកឧត្តម ចាវ ឃើជឺ សមាជិក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

ក្នុងកិច្ចប្រជុំ និងពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះផងដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃភាគីទាំងពីរ ដែលរួមមាន៖ ភាគីកម្ពុជាមានវត្តមានអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធ។ ដោយឡែកភាគីសាធារណរដ្ឋប្រជាមានិតចិន មានការចូលរួមពី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា អគ្គនាយករងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងសន្តិសុខសាធារណៈចិន និងតំណាងការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងមន្ត្រីទំនាក់ទំនងទំនាក់ទំនងកិច្ចការប៉ូលីស នៃស្ថានទូតចិនប្រចាំកម្ពុជា ព្រមទាំងមន្ត្រីពាកព័ន្ធផងដែរ៕

ប្រភព៖ នាយកដ្ឋានព័តមានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ