ឯកឧត្តម អ៉ីវ លាង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
June 12, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។

បន្ទាប់ពីលោកមេឃុំ ណុប ចឹក បានធ្វើការរាយការណ៍សង្ខេបពីសកម្មភាពការងារកន្លងមក ឯកឧត្តមបានសំដែងការអរគុណដល់ក្រុមការងារដែលបានខិតខំបំពេញការងារដោយមានការទទួលខុសត្រូវខ្ពស់ក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍។ ឯកឧត្តមបានមានប្រសាសន៍ណែនាំមួយចំនួនដល់ក្រុមការងារ ត្រូវបន្តផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ១៩ ដោយអនុវត្ត៣កុំ-៣ការពារ និងបំពេញការងារត្រូវអនុវត្តតាមគន្លងថ្មីក្នុងបរិបទជំងឺកូវីដ១៩ ត្រូវគ្រប់គ្រងឱ្យបានច្បាស់លាស់នូវលំហូចូលបងប្អូនដែលបានវិលត្រលប់ពីបណ្តាខេត្តផ្សេងៗមកឃុំបឹងព្រះ បន្តពង្រឹងការផ្តល់សេវាសាធារណៈឱ្យបានលឿន និងកាន់តែមានប្រសិទ្ធភាព និងបន្តគាំទ្រការងារសង្គមកិច្ច។

បញ្ចប់កិច្ចប្រជុំមក ឯកឧត្តម និងក្រុមការងារអញ្ជើញចូលរួមពិធីបុណ្យសពលោកមេភូមិតាម៉ៅ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ ញាតិមិត្តបងប្អូន នៃសព សូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកមេភូមិទៅកាន់សុគតិភព។

បន្ទាប់មកទៀត ឯកឧត្តម និងក្រុមការងារ បានអញ្ជើញពិនិត្យគម្រោងសាងសងផ្លូវមួយខ្សែភ្ជាប់ពីភូមិតាម៉ាទៅភូមិដីថុយ ដើម្បីសម្រាលការលំបាកជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ