ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រាជធានី ខេត្ត
February 04, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋាន រាជធានី ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋាន រាជធានី ខេត្ត (ក.ជ.ម) ដោយមានការចូលរួមពីអនុប្រធានប្រចាំការ ក.ជ.ម អនុប្រធាន ក.ជ.ម ព្រមទាំងប្រធាន អនុប្រធានអង្គភាពពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំក្នុងថ្ងៃនេះ គឺដើម្បីពិនិត្យពីការងារដែលបានអនុវត្តកន្លងមក ក៏ដូចជារួមគ្នាបូកសរុបលទ្ធផលការងារ និងរបាយការណ៍ប្រចាំឆ្នាំ។ ឯកឧត្តម បានបន្តថា​ បើទោះជាជួបប្រទះបញ្ហាកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែបំពេញការងារយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន ក.ជ.ម បានលើកឡើងផងដែរថា ក្រុមការងារពាក់ព័ន្ធត្រូវរួមគ្នារៀបចំផែនការសកម្មភាព២០២១ឲ្យបានជាក់លាក់ ពោលគឺធ្វើឲ្យយ៉ាងណាឲ្យដំណើរការទៅបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម រាជ សុភទ្ធ អនុប្រធានប្រចាំការលេខាធិការដ្ឋាន ក.ជ.ម បានស្នើដល់ក្រុមការងារឲ្យតាក់តែងរបៀបរបបការងារឲ្យបានជាក់លាក់ ជាពិសេសការចរាចរលិខិតនានា ត្រូវមានច្រកចេញចូលតែមួយ ដើម្បីជៀសវាងការបាត់ឯកសារ ឬធ្វើឲ្យការចរាចរឯកសារមានភាពយឺតយ៉ាវ។

គួរជម្រាបជូនថា ក្នុងការបំពេញបេសកម្មនៅមូលដ្ឋាន ក្រុមការងារមានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ