សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអមព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីព្រះរាជប្រទានភ្លើងជ័យនៅវិមានឯករាជ្យ ខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
November 09, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមអមព្រះរាជដំណើរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងប្រទានកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងប្រទានភ្លើងជ័យ និងដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទាំងកងកម្លាំងនិងមន្ត្រីរដ្ឋបាលស៊ីវិលចំនួន ៥០រូប  ដើម្បីចូលរួមដង្ហែអមដំណើរព្រះមហាក្សត្រក្នុងពិធីប្រទានភ្លើងជ័យនៅវិមានឯករាជ្យ នៃខួបអនុស្សាវរីយ៍លើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៧ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ "ព្រះបរមរតនកោដ្ឋ" ជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានទាមទារឯករាជ្យពីអាណានិគមបារាំងនៅឆ្នាំ១៩៥៣ ។ ក្នុងពិធីបុណ្យទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០១៧នេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា និងបណ្តាស្ថាប័នរដ្ឋទាំងអស់ ស្ថានទូតនានា អាជ្ញាធរ កងកម្លាំង មន្ត្រីស៊ីវិលគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងស្ថាប័នព័ត៌មានជាតិ អន្តរជាតិ ចំនួនសរុបប្រមាណជាង ៣៥៣០០នាក់៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ