ថ្ងៃស្អែកនេះ ក្រសួងមហាផ្ទៃ បន្តការធ្វើតេស្តរកមេរោគកូវីដ១៩លើកទី៣ ចំពោះអ្នកពាក់ព័ន្ធនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលទើបធ្វើតេស្តបាន២លើកកន្លងមក
December 17, 2020    អ្នកទស្សនា :

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ ក្រសួងមហាផ្ទៃ នឹងបន្តចាត់ក្រុមការងារដើម្បីចុះរៀបចំទីតាំង និងផែនការលំហូរដើម្បីជួយសម្របសម្រួលដល់ថ្នាក់ដឹកនាំ មន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិលនៃក្រសួងមហាផ្ទៃ ព្រមទាំងអ្នកដែលចូលរួមផ្តល់សំណាកធ្វើតេស្តរកមេរោគកូវីដ១៩ បញ្ចប់ជាលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលបានធ្វើតេស្តលើកទី២រួចរាល់កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ធ្វើយ៉ាងណាឲ្យស្របតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្រាប់ការធ្វើតេស្តកូវីដ១៩ លើកទី៣នេះ នឹងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ ចាប់ពីម៉ៅង៧:០០នាទីព្រឹកតទៅ នៅទីស្តីការក្រសួងមហាផ្ទៃ។

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ