ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើឯកសារ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨
December 16, 2020    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦​ ខែធ្នូ ឆ្នាំ២០២០នេះ​ ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីពិភាក្សា និងកែសម្រួលលើឯកសារចាំបាច់ សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងជាអនុប្រធានក្រុមការងារទទួលបន្ទុកបង្កើតបណ្ដាញទីក្រុងឆ្លាតអាស៊ាន ដោយមានការចូលរួមពីអគ្គនាយករងរដ្ឋបាល អគ្គស្នងការរង អគ្គលេខាធិការរង មន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកទេស នឹងត្រូវរៀបចំឡើងតាមប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី១៨ និងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយភាគីវៀតណាមធ្វើជាម្ចាស់ផ្ទះ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ