ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ បានក្រើនរំលឹកដល់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ​ ម៉ឺងម៉ាត់​ វៃឆ្លាត​ មនសិកាវិជ្ជាជីវៈ និងទទួលខុសត្រូវ
November 25, 2020    អ្នកទស្សនា :

បន្ទាយមានជ័យ​:​វគ្គបណ្តុះបណ្តាលស្តីពី ’’ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ជួរមុខ’’ សម្រាប់មន្ត្រីអនុវត្តច្បាប់ជួរមុខខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បានបិទបញ្ចប់ហេីយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាព​ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិបាល​ និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ​ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រង​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​។

លោក ឆាវ៉ាលុត ថុងជាវ ទីប្រឹក្សាអមស្ថានទូតថៃទទួលបន្ទុកគ្រឿងញៀន មានប្រសាសន៍ថា "គ្មានសារធាតុគីមីផ្សំ គ្មានគ្រឿងញៀន​ "​ ហេីយការផ្លាស់ប្ដូរព័ត៌មានគ្នាក្រោមកិច្ចសហការរួមគ្នាពីបណ្តាប្រទេសជិតខាងជាកត្តានាំឲ្យយេីងអាចកាត់បន្ថយ​ និងគ្រប់គ្រងបាននូវការលួចបង្វែរសារធាតុគីមីផ្សំទៅកែឆ្នៃជាគ្រឿងញៀនខុសច្បាប់។

ថ្លែងក្នុងនាមឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ ក្នុងឱកាសនោះ​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ នាក់​ យុទ្ធា​ អគ្គលេខាធិការ​រង​ បានថ្លែងថា​ ដោយបានក្រើនរំលឹកដល់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទះ​ ម៉ឺងម៉ាត់​ វៃឆ្លាត មានមនសិកាវិជ្ជាជីវៈនិងការទទួលខុសត្រូវហើយត្រូវបន្តសិក្សាស្វែងយល់បន្ថែមចំណេះដឹង និងបទពិសោធន៍ ពិសេសកលល្បិចរបស់ឧក្រិដ្ឋជន និងវិធីសាស្ត្ររបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មេីសគ្រឿងញៀន​ ហើយត្រូវចាំថា ទន្ទឹមនឹងបេសកកម្មជោគជ័យ​ត្រូវតែធានាថាមន្រ្តីរបស់យេីងមានសុវត្ថិភាពទាំងអស់គ្នា​។ ជាមួយនេះរាល់ការបេសកកម្មត្រូវតែពង្រឹងកិច្ចសហការជាមួយអង្គភាព​ រដ្ឋបាលដែនដីពាក់ព័ន្ធក្នុងភូមិសាស្រ្តដែលខ្លួនឈរជើងសំដៅបង្កើនប្រសិទ្ធភាពការងារ ហេីយត្រូវពង្រឹងយន្តការនិងប្រសិទ្ធភាពការងារ ការិយាល័យទំនាក់ទំនងព្រំដែន BLO ទំនាក់ទំនងផ្លាស់ប្តូរព័ត៌មានជាប្រចាំ​ ទាន់ពេលវេលានិងច្បាស់លាស់ពីផ្លូវចរាចរនិងមុខសញ្ញាជនសង្ស័យ​ ជាមួយBLOដៃគូរបស់ប្រទេសជិតខាង។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​ បានថ្លែងដោយបានអរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ​ ONCB ដែលបានបង្កេីតវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ​ និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់​ត្រូវនាំយកនូវរាល់ចំណេះដឹងថ្មីៗ បទពិសោធន៍ល្អពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តបង្កេីនប្រសិទ្ធភាព​ការងារ និងចែករំលែក ផ្សព្វផ្សាយបន្តជូនដល់សហការីរបស់ខ្លួនក្នុងស្មារតីរួម​ គោលដៅតែមួយរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងមូលដ្ឋានបង្កេីនទំនុកចិត្តនិងភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋយេីង។

សូមបញ្ជាក់ថា​ បណ្តុះបណ្តាលខាងលេី​ រៀបចំឡេីងមានរយ:ពេល០៣​ថ្ងៃ​ ចាប់ពីថ្ងៃទី២៣-២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០)៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ