ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការកំណត់សកម្មភាពជាអទិភាព សម្រាប់អនុវត្តនៅឆ្នាំ២០២១ និងឆ្នាំ២០២២របស់គម្រោង លាភ ខេត្តសៀមរាប
November 23, 2020    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំស្ដីពីការកំណត់សកម្មភាពជាអទិភាព សម្រាប់អនុវត្តនៅឆ្នាំ២០២១ និងឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាមផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោងលាភ (Livelihood Enhancement & Association of the poor (LEAP) ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ព្រមទាំងប្រធានគ្រប់គ្រងគម្រោងលាភ និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា ការបើកកិច្ចប្រជុំពិភាក្សាការងារ ស្ដីពីការកំណត់សកម្មភាពជាអទិភាព សម្រាប់អនុវត្តនៅឆ្នាំ២០២១ និងឆ្នាំ២០២២របស់គម្រោង លាភ ខេត្តសៀមរាបនេះ គឺក្នុងន័យដើម្បីពិភាក្សាឱ្យបានលំអិតអំពីបញ្ហាមួយចំនួន ធានាឱ្យបាននូវគុណភាព និងប្រសិទ្ធិភាពរបស់គម្រោងនាឆ្នាំខាងមុខ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ