អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារតាមការិយាល័យទាំងចំនួន៣០ចំណុះអគ្គាធិការដ្ឋាន
November 23, 2020    អ្នកទស្សនា :

នាព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារតាមការិយាល័យទាំងចំនួន៣០ ចំណុះអគ្គាធិការដ្ឋាន។ ដោយអញ្ជើញចូលរួមកិច្ចប្រជុំនេះមាន ប្រធាន-អនុប្រធាននាយករដ្ឋបាលសរុប ប្រធានការិយាល័យ និងនាយការិយាល័យទាំងអស់។

ឯកឧត្តមបានថ្លែងថា គោលបំណងកិច្ចប្រជុំនេះ ដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ ចំណុចខ្វះខាត សំណូមពរ បញ្ហាប្រឈមនានាតាមការិយាល័យ ដើម្បីពង្រឹងបន្ថែមចំណុចដែលល្អ និងកែលម្អចំណុចខ្វះខាតទាំងនោះ សំដៅបង្កើនប្រសិទ្ធភាពការងារកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមបន្តថ្លែងទៀតថា កិច្ចប្រជុំនេះ នឹងធ្វើឡើងរាល់ត្រីមាស ឬឆមាសម្តង ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្វែងយល់គ្នា និងផ្សារភា្ជប់រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញតាមការិយាល័យដែលជាអ្នកអនុវត្តការងារផ្ទាល់តែម្តងរបស់អគ្គាធិការដ្ឋាន។

ឯកឧត្តមបានលើកឡើងថា អគ្គាធិការដ្ឋានបានដាក់ចុះផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ដែលជាផែនទីបង្ហាញផ្លូវមួយ ហើយតាមការិយាល័យត្រូវស្វែងយល់ និងអនុវត្ត ដោយត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួនឱ្យស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គាធិការដ្ឋាន។ បន្ទាប់មក ឯកឧត្តមបានមានមតិដឹកនាំ និងណែនាំចំពោះការងារមួយចំនួន ដល់ប្រធានការិយាល័យ នាយការិយាល័យ លើកិច្ចការអនុវត្តកន្លងមក បច្ចុប្បន្ន និងទិសដៅការងារបន្តរបស់អគ្គាធិការដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តមបានអនុញ្ញាតប្រធានការិយាល័យ នាយការិយាល័យ លើកជាយោបល់ ទស្សនៈ ចំណុចខ្លាំង ចំណុចខ្សោយ សំណូមពរ បញ្ហាប្រឈមក្នុងពេលបាន និងកំពុងអនុវត្តការងាររបស់ខ្លួន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ