អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារនៅតាមបណ្តាការិយាល័យចំណុះអគ្គាធិការដ្ឋាន
July 22, 2020    អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារនៅតាមបណ្តាការិយាល័យចំណុះអគ្គាធិការដ្ឋាន

      ដើម្បីពិនិត្យរបៀបរបបការងារ ការបំពេញកិច្ចការប្រចាំថ្ងៃ ការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យ បញ្ហាប្រឈម និងសំណូមពរ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ អគ្គាធិការរងទទួលផែនការងាររដ្ឋបាល លោកឧត្តមសេនីយ៍ ប្រធាននាយកដ្ឋានរដ្ឋបាល សរុប លោកវរសេនីយ៍ អស់លោក លោកស្រី ជានាយការិយាល័យ និងប្រធានការិយាល័យ នៃនាយកដ្ឋានទាំង៦ ចំណុះអគ្គាធិការដ្ឋាន។

      ឯកឧត្ដម អគ្គាធិការ បានមានប្រសាសន៍ថា ការតែងតាំងជានាយការិយាល័យ និងប្រធានការិយាល័យ ត្រូវថ្នាក់ដឹកនាំលើកទឹកចិត្តដោយផ្អែកលើលក្ខណៈសម្បត្តិ មានសមត្ថភាព ជាមន្ត្រីសកម្មចំពោះការងារ ហេតុនេះ ត្រូវគោរពអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ចៀសវាងដាច់ខាតនូវភាពអសកម្ម ដោយខិតខំបម្រើការងារជូនអង្គភាព ក្នុងការអនុវត្តតាមតួនាទីភារកិច្ចរៀងៗខ្លួន ហើយក្នុងនាមជាមន្ត្រីរដ្ឋបាលស៊ីវិល និងមន្ត្រីនគរបាល ត្រូវតែអនុវត្ត និងប្រកាន់ខ្ជាប់នូវច្បាប់ លិខិតបទដ្ឋានរបស់មន្ត្រីរដ្ឋបាលស៊ីវិល និងវិន័យរបស់កងកម្លាំង ចៀសវាងបាតុភាពអសកម្មដែលនាំឱ្យប៉ៈពាល់ដល់លទ្ធផលការងាររបស់អង្គភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ខ្លួន និងអង្គភាព។

      ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា ដើម្បីជាការលើកទឹកចិត្តដល់នាយការិយាល័យដែលបានខិតខំបម្រើការងារកន្លងមក ឯកឧត្តម នឹងស្នើសុំថ្នាក់ដឹកនាំដំឡើងឋានន្តរសក្តិជូន។

      បន្ទាប់មក ឯកឧត្តម បានមានមតិណែនាំមួយចំនួនដូចខាងក្រោម÷

-បន្តពង្រឹងសមត្ថភាពរបស់ខ្លួន
-ត្រូវចេះសហការគ្នា រក្សាសាមគ្គីភាព គោរពតួនាទីតាមឋានានុក្រម រក្សាការសំងាត់វិជ្ជាជីវៈរបស់ខ្លួន និងរបស់អង្គភាព

-ត្រូវខិតខំមកបម្រើការងារជូនអង្គភាព
-បំពេញតួនាទីរបស់ខ្លួន ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ហើយអនុវត្តការងារឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្ត
-ពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រី និងវិភាគមុខងារ ក្របខណ្ឌ
-គោរពតាមច្បាប់ បទបញ្ជាវិន័យនានាដែលបានដាក់ចេញសម្រាប់មន្ត្រីជាកម្លាំងនគរបាលជាតិ និងមន្រ្តីរាជស៊ីវិល និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព។

      កិច្ចបញ្ចប់ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា លោកវរសេនីយ៍ អស់លោក បន្តខិតខំបម្រើការងារគោរពតាមតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍អង្គភាព ក៏ដូចក្រសួង៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ