ក្រសួងមហាផ្ទៃ រៀបចំពិធីប្រគល់សម្ភារការពារជម្ងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋានក្រោមចំណុះ
July 22, 2020    អ្នកទស្សនា :

      ទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ៍ ទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ រៀបចំពិធីប្រគល់សម្ភារការពារជម្ងឺកូវីដ-១៩ ជូនអគ្គនាយកដ្ឋានក្រោមចំណុះ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានទាំង១១ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនផងដែរ។

      ជាកិច្ចចាប់ផ្តើម ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ និងដៃគូរអភិវឌ្ឍន៍នានា ដែលកម្ពុជាអាចគ្រប់គ្រងបាននូវការឆ្លងរីករាលដាលនៃជំងឺនេះ ហើយករណីដែលកើតមាននាពេលបច្ចុប្បន្ននេះ គឺសុទ្ធសឹងតែជាករណីនាំចូល។

      ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីនៅតាមអគ្គនាយកដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងរួមគ្នាបង្ការ ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩នេះនៅក្នុងក្រសួង អង្គភាព និងនៅក្នុងក្រុមគ្រួសារ។

      ជានេះទៀត ឯកឧត្តម បានគូសបញ្ជាក់ថា ជាការណែនាំរបស់ក្រសួង និងការណែនាំរបស់សម្តេចក្រឡាហោមស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការផ្តាំផ្ញើរដល់ប្រធានអង្គភាព អគ្គនាយកនានា នៅក្នុងក្រសួងមហាផ្ទៃ ត្រូវបន្តលើកកម្ពស់វិធានការក្នុងការបង្ការ ទប់ស្កាត់តាមយន្តការផ្ទៃក្នុង ជាពិសេសនៅតាមអង្គភាពប្រមូលផ្តុំ និងកន្លែងដែលផ្តល់សេវានានាដល់ប្រជាពលរដ្ឋ ដូចជានគរបាលអន្តោរប្រវេសន៍ ច្រកចេញចូលទាំងផ្លូវគោក និងផ្លូវទឹក ក្រៅពីនេះពន្ធនាគារក៏ត្រូវបន្តខិតខំបន្តទៀត ប្រសិនបើមានហានិភ័យណាមួយកើតឡើងគឺជាបញ្ហារបស់យើង។ ដោយឡែកកន្លែងផ្តល់សេវាផ្សេងៗទៀត ត្រូវពិនិត្យកម្តៅ ប្រសិនបើមានការសង្ស័យឱ្យគាត់ត្រឡប់ ទៅផ្ទះដាក់ខ្លួនដោយឡែកដើម្បីតាមដានសុខភាព។

      ឯកឧត្តម ក៏បានណែនាំដល់អង្គភាពទាំងអស់ គួរយកចិត្តទុកដាក់នៅតាមការិយាល័យ និងនៅក្នុងក្រុមគ្រួសារ គឺត្រូវសម្អាតដៃដោយសាប៊ូ ឱ្យបានញឹកញាប់ត្រូវរក្សាគម្លាតទាំងគម្លាតសង្គម និងគម្លាតបុគ្គលហើយប្រសិនបើមានការសង្ស័យ ដូចជាក្អក ក្តៅខ្លួនត្រូវទៅមន្ទីរពេទ្យដើម្បីធ្វើការត្រួតពិនិត្យ។

      ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់មន្ត្រីដែលចុះទៅតាមមូលដ្ឋានត្រូវបង្កើនការការពារខ្លួន ជាពិសេសក្នុងក្រុមគ្រួសារដោយត្រូវធ្វើការណែនាំ ឱ្យអនុវត្តនូវវិធានការការពារនេះឱ្យបានខ្ជាប់ខ្ជួន។ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានស្នើរឱ្យអង្គភាពទាំងអស់ ប្រើប្រាស់នូវសម្ភារដ៏មានសារៈសំខាន់នេះ ឱ្យមានប្រសិទ្ធភាព និងបែងចែកដល់កម្លាំងដែលធ្វើការជាមួយប្រជាពលរដ្ឋដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺនេះជាយថាហេតុ នៅពេលដែលចុះប្រតិបត្តិការផ្ទាល់។ ជាចុងក្រោយ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុន និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភសម្ភារទាំងអស់នេះមកដល់ក្រសួងមហាផ្ទៃ។

      សូមជម្រាបថា សម្ភារការពារជម្ងឺកូវីដ-១៩ ដែលក្រសួងមហាផ្ទៃ បានប្រគល់ជូនដល់អគ្គនាយកដ្ឋានក្រោមចំណុះនាពេលនេះ សរុបទាំងអស់មានចំនួន១១អគ្គនាយកដ្ឋាន និង២អង្គភាព រួមមាន៖

-អគ្គលេខាធិការដ្ឋាន ម៉ាស៧,៦០២បន្ទះ សាប៊ូ១,០៨៦ដុំ អាល់កុល៨៤លីត្រ ឧបករណ៍ស្ទង់កម្តៅ១៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គាធិការដ្ឋាន ម៉ាស៦,៥១០បន្ទះ សាប៊ូ៩៣០ដុំ អាល់កុល៧០លីត្រ ឧបករណ៍ស្ទង់កម្តៅ១៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-ក្រុមប្រឹក្សានីតិកម្ម ម៉ាស២,៥០៦បន្ទះ សាប៊ូ៣៥៨ដុំ អាល់កុល២៧លីត្រ ឧបករណ៍ស្ទង់កម្តៅ១២គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គស្នងការដ្ឋាននគរបាលជាតិ ម៉ាស់ ១៦៨,២៣៨ បន្ទះ សាប៊ូ ៦២,៦៤២ដុំ អាល់កុល ៣,៧៣៣លីត្រ ឧបករណ៍ស្ទង់កម្តៅ ១២៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ ៦០០ដប ឧបរកណ៍បាញ់ថ្នាំ ២០គ្រឿង ទឹកថ្នាំសំលាប់មេរោគ ១៤ធុង។

-អគ្គនាយកដ្ឋានពន្ធនាគារ ម៉ាស ១៦,១៨៤ បន្ទះ សាប៊ូ៤២,៩៣៧ដុំ អាល់កុល២,២០៥លីត្រ ឧបករណ៍ស្ទង់កម្តៅ ៦៨គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ ៣០០ដប ឧបរកណ៍បាញ់ថ្នាំ១០ គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ម៉ាស៤០,៨៨០បន្ទះ សាប៊ូ៥៨,៤០ដុំ អាល់កុល៤៣៨លីត្រ ឧបករណ៍ស្ទង់កម្តៅ ១៨គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ ៣០០ដប ឧបរកណ៍បាញ់ថ្នាំ១០ គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ម៉ាស ១២,៤៦០បន្ទះ សាប៊ូ១៧៨០ដុំ អាល់កុល១៣៤លីត្រ ឧបករណ៍ស្ទង់កម្តៅ១៦គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ម៉ាស២២,២៤៦ បន្ទះ សាប៊ូ៣,១៧៨ អាល់កុល២៣៨លីត្រ ឧបករណ៍ស្ទង់កម្តៅ២០គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ម៉ាស៤,៩៨បន្ទះ សាប៊ូ៧១២ដុំ អាល់កុល៥៤លីត្រ ឧបករណ៍ស្ទង់កម្តៅ១០គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ ធុង។

-អគ្គនាយកដ្ឋានរដ្ឋបាល ម៉ាស៦,៧៧៦បន្ទះ សាប៊ូ៩៦៨ដុំ អាល់កុល៧២លីត្រ ឧបករណ៍ស្ទង់កម្តៅ១៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គលេខាធិការដ្ឋាន គ ជ ប ជ ម៉ាស១,0៧៨បន្ទះ សាប៊ូ១៥៤ដុំ អាល់កុល១២លីត្រ ឧបករណ៍ស្ទង់កម្តៅ០៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គលេខាធិការដ្ឋាន គ ជ ប គ ញ ម៉ាស២,០០២ បន្ទះ សាប៊ូ២៨៦ដុំ អាល់កុល២១លីត្រ ឧបករណ៍ស្ទង់កម្តៅ០៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គលេខាធិការដ្ឋាន គ ជ អ ប ម៉ាស១,0០៨បន្ទះ សាប៊ូ១៤៤ដុំ អាល់កុល១១លីត្រ ឧបករណ៍ស្ទង់កម្តៅ០៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អគ្គលេខាធិការដ្ឋាន គ ជ ផ ក ម៉ាស១,៩១៨បន្ទះ សាប៊ូ២៧៤ ដុំ អាល់កុល២១លីត្រ ឧបករណ៍ស្ទង់កម្តៅ០៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-បណ្ឌិតសភានគរបាលជាតិ ម៉ាស២២,៨០៤បន្ទះ សាប៊ូ១,៩៧២ ដុំ អាល់កុល១៤៨លីត្រ ឧបករណ៍ស្ទង់កម្តៅ២២គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង។

-អង្គភាពកីឡា ម៉ាស៤,៧១៨ បន្ទះ សាប៊ូ៦៧៤ដុំ អាល់កុល៥១លីត្រ ឧបករណ៍ស្ទង់កម្តៅ០៤គ្រឿង ខិតបណ្ណអប់រំកូវីត៦០ សន្លឹក ស្រ្ពៃយ៍សំលាប់មេរោគ៣០០ដប ឧបរកណ៍បាញ់ថ្នាំ ១០គ្រឿង ទឹកថ្នាំសំលាប់មេរោគ១០ធុង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ