ក្រសួងមហាផ្ទៃកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ចជាមួយសាធារណរដ្ឋកូរ៉េ
June 17, 2020    អ្នកទស្សនា :

      ក្រសួងមហាផ្ទៃកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការកសាងសមត្ថភាពដល់កងកម្លាំងសមត្ថកិច្ចជាមួយសាធារណរដ្ឋកូរ៉េ នេះ បើតាមប្រសាស៍សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Park Heungkyeong ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

      សម្តេចក្រឡាហោម ស ខេង ក៏បានអរគុណដល់រដ្ឋាភិបាលកូរ៉េចំពោះការយកចិត្តទុកដាក់ក្នុងការជួយឧបត្ថមគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានរំលឹកផងដែរអំពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសកូរ៉េ កាលពីឆ្នាំ២០១៩កន្លងទៅ ហើយសម្តេចសង្ឃឹមថា តាមរយៈដំណើរទស្សនៈកិច្ចនោះនឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខកាន់តែខ្លាំងក្លាបន្ថែមទៀត រវាងកងកម្លាំង មានសមត្ថកិច្ចកម្ពុជា-កូរ៉េផងដែរ។ សម្តេចក្រឡាហោមមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងធ្វើការខិតខំពង្រឹង ការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានសំណូមពរដល់រដ្ឋាភិបាលកូរ៉េផងដែរ ក្នុងការ ជួយគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាព និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងាររដ្ឋបាលថ្នាក់ក្រោមជាតិនេះ ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត Park Heungkyeong ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពចំពោះការវាយតម្លៃរបស់សម្តេចក្រឡាហោម លើទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឯកឧត្តម បានលើកឡើងថា បើទោះបីជាកម្ពុជា-កូរ៉េ ទើបតែចាប់ផ្តើមមានទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៧ក៏ពិតមែន ប៉ុន្តែទាំង ទំនាក់ទំនងការទូត, ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ មានការរីកចំរើនគួរឱ្យកត់សម្គាល់ ជាពិសេសគឺទំហំពណិជ្ជកម្មដោយកាលពីឆ្នាំ២០១៩កន្លងទៅគឺឈានដល់ទំហំ១ពាន់លានដុល្លារអាមេរិក៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ