សម្ដេចក្រឡាហោម ស ខេង បញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឲ្យនៅជិតប្រជាពលរដ្ឋ
June 17, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប មានប្រសាសន៍បញ្ជាក់សាជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាបង្ខិតសេវាសាធារណៈឲ្យនៅជិតប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាព និងតម្លាភាព។

      សម្ដេចក្រឡាហោម មានប្រសាសន៍ថា «គោលដៅនៃការកំណែទម្រង់របស់យើង គឺយើង បង្ខិតរដ្ឋបាលឲ្យទៅជិតនឹងប្រជាពលរដ្ឋ ហើយរដ្ឋបាលដែលមានសិទ្ធិអំណាច និងមានធនធាន ដើម្បីប្រជាពលរដ្ឋគាត់ងាយសុំសេវាសាធារណៈ និងងាយស្រួលបម្រើប្រជាពលរដ្ឋ»។

      សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍គូសបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នាថ្ងៃពុធ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម បន្ដថា ក្នុងន័យនេះទើបរាជរដ្ឋាភិបាលកសាងបាននូវរដ្ឋបាលឯកភាពរួមមួយ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធខ្ពស់ តាមរយៈមន្ដ្រីជំនាញទាំងអស់នៅតាមមូលដ្ឋានដែល គ.ជ.អ.ប បានប្រគល់ និងផ្ទេរភារកិច្ចដល់ពួកគាត់។ សម្ដេចក្រឡាហោម រំលឹកថា នាពេលកន្លងមកនៅសាលាស្រុកមួយចំនួន ធនធានមនុស្សដែលយើងមានភាគច្រើនគឺមានតែផ្នែករដ្ឋបាល និងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ ដោយឡែកវិស័យដទៃទៀត មិនសូវមាននោះឡើយ ដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចផ្ទេរអំណាចទៅឲ្យស្រុក ដើម្បីជ្រើសរើសមន្ដ្រីជំនាញដែលខ្លួនត្រូវការ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ