សម្ដេចក្រឡាហោម ស ខេង ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២០ ទោះបីកម្ពុជា ជួបស្ថានភាពជំងឺ កូវីដ-១៩ ក៏ភាគីពាក់ព័ន្ធ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ នេះ ទទួលជោគជ័យ 
June 17, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈ កម្មាធការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) មានប្រសាសន៍ថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីកម្ពុជា ជួបស្ថានភាពការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏ភាគីពាក់ព័ន្ធ រួមគ្នាអនុវត្តកិច្ចការនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយទទួលបានជោគជ័យផងដែរ។

      សម្ដេចក្រឡាហោម បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំលើកទី១៨ របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នាព្រឹកថ្ងៃពុធ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។  

      សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាកដោយសារការឆ្លងការរីករាលដាលនៃជំងឺ កូវីដ-១៩ ក៏ដោយ ក៏យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកិច្ចការជាអាទិភាព នឹងចាំបាច់នានា ដែលធ្វើឲ្យយើងទទួលបានលទ្ធផលប្រកបដោយជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ព្រមទាំងបានរក្សានិរន្តរភាពនៅការបំពេញការងារតាមវិស័យជំនាញរបស់ខ្លួន និងប្រកាន់ភ្ជាប់ការងារនានារបស់ខ្លួន»៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ