ក្រសួងមហាផ្ទៃ ណែនាំឱ្យអាជ្ញាធរជាប់ព្រំដែនកម្ពុជា-វៀតណាមផ្អាកនូវការធ្វើដំណើរចេញ-ចូលប្រទេសទាំងពីរ ជាបណ្តោះអាសន្ន
March 19, 2020    អ្នកទស្សនា :

      ដោយការរកឃើញករណីឆ្លងវីរុសកូវីដ ១៩មានការកើឡើងយ៉ាងគំហុក និងខណៈពេលដែលរដ្ឋាភិបាលវៀតណាមបានដាក់កម្រិតលើការធ្វើដំណើរដោយ តម្រូវឱ្យមានការដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ចំពោះអ្នកដំណើរពីប្រទេសសមាជិកអាស៊ាន រួមទាំងជនជាតិវៀតណាមដែលវិលត្រឡប់ចូលប្រទេសផងនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា -វៀតណាម ត្រូវអនុវត្តការណែនាំ ដូចខាងក្រោម៖

១.ការធ្វើដំណើរចូលប្រទេសកម្ពុជាដោយប្រជាពលរដ្ឋវៀតណាម និងការធ្វើដំណលចូលប្រទេសវៀតណាមដោយពលរដ្ឋកម្ពុជាតាមផ្លូវគោក ផ្លូវទឹក  និងផ្លូវអាកាសទាំងអស់ នឹងត្រូវផ្អាកជាបណ្តោះអាសន្នចាប់ពីម៉ោង ២៣:៥៩ យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។វិធានការនេះ មានគោលបំណងបញ្ចៀសនូវការរីករាលដាលនៃជំងឺកូវីដ១៩។

២.វិធានការខាងលើនេះ មិនត្រូវបានអនុវត្តចំពោះពលរដ្ឋវៀតណាម និងពលរដ្ឋកម្ពុជា ដែលកាន់លិខិតឆ្លងដែនការទូត និងផ្លូវការទេ។

៣.អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីជួយសម្រួលការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនូវពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេក្នុងប្រទេសវៀតណាម ប្រសិនបើមាន។

៤.អភិបាលខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម និងកម្លាំងមានសមត្ថកិច្ចតាមច្រកទ្វារព្រំដែនទាំងអស់ ត្រូវសហការសម្របសម្រួលជាមួយភាគីវៀតណាម ដើម្បីធានាថាការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួមអាចអនុវត្តដោយគ្មានការរាំងស្ទះ។អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវធ្វើការជម្រាបជូនភាគីវៀតណាមអំពីវិធានការខាងលើនេះ និងស្នើសុំការយោគយល់ ហើយត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រឹងប្រែងរួមគ្នាក្នុងការបញ្ឈប់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ ១៩នេះ៕

ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ