ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំ អំពីវិធានការបន្ទាន់ សម្រាប់បង្ការ និងទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ ១៩
March 19, 2020    អ្នកទស្សនា :

      ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក និងស្របតាមស្មារតីនៃសារាចរណែនាំរបស់រាជរថ្ឋាភិបាល សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់គ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិនូវវិធានការបន្ទាន់៩ចំណុចដូចខាង៖

១.ត្រូវស្វាគមន៍ ដោយការគោរព ឬលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ។
២.ត្រូវលាងសម្អាត និងទឹក ឬអាល់កុលលាងដៃឲ្យបានញឹកញាប់ មុនពេលបរិភោគអាហារ មុនយកដៃទៅប៉ះពាល់ ឬបន្ទាប់ពីចូលបន្ទប់ទឹករួច។
៣.រៀបចំឲ្យមានកំប៉ុងអាល់កុល ឬសាប៊ូសម្រាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំ តាមបន្ទប់ សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឬសាប៊ូឲ្យបានត្រឹមត្រូវ និងញឹកញាប់។
៤.បើមានរោគសញ្ញាណាមួយដូចជា៖ គ្រុនក្តៅ ហៀរសំបោរឈឺបំពង់ ក្អក កណ្តាស់ ពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅបណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិត។
៥.នៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើ ក្រមា កែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមឲ្យ បានត្រឹមត្រូវ បន្ទាប់មកត្រូវលាងដៃសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល។
៦.ពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានរោគសញ្ញាដូចជា៖ គ្រុនក្តៅ ក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមត្រូវរក្សាចង្ងាយសុវត្ថិភាពលើសពី ១,៥ ម៉ែត្រ និងតម្រូវឲ្យគាត់ពាក់ម៉ាស់។
៧.ចំពោះមន្ត្រីទើបត្រលប់មកពីបណ្តាប្រទេស ដែលកំពុងរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែករយៈ ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។
៨.រាល់បេសកកម្មក្រៅប្រទេស ត្រូវផ្អាកមួយរយៈពេល ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងមានការយល់ព្រមពីក្រសួង។
៩.អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពមន្ត្រីរបស់ខ្លួន៕ រតនា

ដែលមានខ្លឹមសារសេចក្តីណែនាំទាំងស្រុងដូចខាងក្រោ៖

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ