អគ្គស្នងការនគរបាលជាតិ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំកម្ពុជា
March 18, 2020    អ្នកទស្សនា :

      ភ្នំពេញ ៖ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្រ្តីជាន់ខ្ពស់ស្ថានទូតអូស្រ្តាលីផងដែរ។

      ក្នុងជំនួបពិភាក្សាដ៏មានសារសំខាន់នេះ ភាគីទាំងពីរបានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី និងការពង្រឹងការផ្លាស់ប្តូរព័ត៌មានលើការប្រយុទ្ធប្រឆាំងបទល្មើសនានា ដូចជា៖ បទល្មើសគ្រឿងញៀន និងអំពើរត់ពន្ធមនុស្ស។

      នៅចំពោះមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម Pablo Kang បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មម៉ូតូធំ ជាពិសេសក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hot Line) ជាមួយជនបរទេស។ ឯកឧត្តម Pablo Kang បន្តថា អូស្រ្តាលីនៅតែបន្តជួយដល់កម្ពុជាលើការងារបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជាបន្ថែមទៀត។

      ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណដល់អូស្រ្តាលី ដែលកន្លងមកបានជួយដល់នគរបាលជាតិកម្ពុជា លើការពង្រឹងសមត្ថភាពដល់នគរបាលប៉ុស្តិ៍រដ្ឋបាលតាមរយៈគម្រោងនគរបាលសហគម (CPI)៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ