សម្ដេចក្រឡាហោម ស ខេង ៖មានសមត្ថកិច្ចមួយចំនួនបោះបង់ការរាយការណ៍ពីពលរដ្ឋ ចំពោះករណីគ្រឿងញៀន
March 17, 2020    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា  មានសមត្ថកិច្ចមួយចំនួន បានបោះបង់ចំពោះការរាយការណ៍ពីប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀនក្នុងកាលកន្លងមក សម្ដេចក្រឡាហោម បានប្រកាសថា សមត្ថកិច្ចត្រូវសហការជាមួយពលរដ្ឋ គ្រប់វិនាទី ដើម្បីរួមគ្នាទប់ស្កាតគ្រឿងញៀននៅតាមមូលដ្ឋាន។

 ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៤ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានស្នើដល់គ្រប់អង្គភាពទាំងអស់ត្រូវរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនទាំងអស់ ដើម្បីធ្វើការយ៉ាងណា កុំឲ្យមានការចរាចរណ៍ឆ្លងកាត់ ឬចែកចាយនៅកម្ពុជា។  

      សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា “ខ្ញុំដឹងមានសមត្ថកិច្ចខ្លះ បានបោះបង់ការការរាយការណ៍ពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងគ្រឿងញៀន។ បញ្ហានេះមានរឿងពាក់ព័ន្ធច្រើន តែខ្ញុំមិនទាន់ដឹងរឿងនេះទេ ប៉ុន្តែត្រូវធ្វើការសហការគ្នា”។

      សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបន្ថែមថា មានករណីគ្រឿងញៀនមួយនៅផ្លូវរថភ្លើង ខណ្ឌទួលគោក ដែលមានពលរដ្ឋមួយចំនួនកំពុងរិះគន់បញ្ហាគ្រឿងញៀននេះមកលើអាជ្ញាធរ ស្របពេលដែលសមត្ថកិច្ចក៏កំពុងរុញដាក់គ្នា ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀន នៅផ្លូរថភ្លើងផងដែរ។  ប្រសាសន៍សម្ដេចក្រឡាហោម “ឥឡូវនេះគេកំពុងរិះគន់ នៅតាមផ្លូវរថភ្លើង ខ្ញុំបានបាញ់ឲ្យស្នងការរាជធានីភ្នំពេញរួចហើយដោយប្រចាំគ្នា ក្នុងការបង្ក្រាបបទល្មើសគ្រឿងរវាង ខណ្ឌទួលគោក”។

      បន្ថែមពីនេះ សម្ដេចក្រឡាហោម ស្នើឲ្យភាគីពាក់ព័ន្ធ ត្រូវមានការសហការគ្នា ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន ជាពិសេស នគបាលយុត្តិធម៌ ស្ថាប័នតុលាការ និងពលរដ្ឋ។សម្ដេចក្រឡាហោមបន្តទៀតថា បើភាគីណាមួយមិនសហការគ្នានោះបញ្ហាគ្រឿងញៀននេះមិនអាចបង្ក្រាប និងលុបបំបាត់បាននោះឡើយ។

     ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បន្ថែមថា ចំពោះការត្រួតពិនិត្យវត្ថុធាតុដើមមួយចំនួន ដែលមានសារធាតុគីមី ត្រូវពិនិត្យឲ្យបានច្បាស់លាស់ កុំឲ្យពួកឆ្លៀតឱកាសយកសារធាតុគីមីទាំងនោះ យកទៅកែច្នៃជាគ្រឿងញៀនបានឡើយ។

      សម្ដេចក្រឡាហោ លើកឡើងថា “ការត្រួតពិនិត្យនៅវត្ថុធាតុដើមមួយចំនួន ដែលអាចចាត់ទុកថា ជាសារធាតុគីមី យកមកផលិតជារបស់ប្រើប្រាស់ផ្សេងៗ ប៉ុន្ដែគេអាចយកអានុងមកកែច្នៃធ្វើគ្រឿងញៀន អាហ្នឹងត្រូវចុះបញ្ជីឲ្យបានច្បាស់លាស់ ហើយធ្វើការត្រួតពិនិត្យឥឲ្យបានច្បាស់លាស់ តាមក្រសួងសាមីខ្លួនឯង”៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ