សម្តេចក្រឡាហោម ណែនាំឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផលិតសារអប់រំឱ្យបានច្រើនដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋយល់ដឹងកាន់ច្បាស់បន្ថែមទៀត
March 17, 2020    អ្នកទស្សនា :

      ដើម្បីបញ្ជ្រាបពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ និងយុវជនកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ផលិតសារអប់រំឱ្យបានច្រើនបន្ថែមទៀតតាមគ្រប់រូបភាព ដូចជាការផលិតជាខ្សែវីដែអូអប់រំ បទចម្រៀង ភាពយន្តខ្លី និងមធ្យោបាយផ្សែងៗ ដែលជាសារអប់រំអាច មានឥទ្ធិពលបញ្ជ្រាប ដល់គ្រប់ ស្រទាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន និងបានស្វែងយល់ដឹងច្បាស់ ចូលរួមក្នុងការបង្ការ ការទប់ស្កាត់នៃបញ្ហាគ្រឿងញៀន។ ការណែនាំនេះធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់លើកទី៤ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

      សម្តេចក្រឡាហោមបានបន្តថា ខ្លឹមសារអប់រំទាំងនោះ គួរផលិតជា ក្លិបវីដេអូខ្លីៗ ដែលមានដូចជា បទចម្រៀង ខ្សែភាពយន្តខ្លីៗ សារអេឡិចត្រូនិកតាមបណ្តាមសង្គម និងតាមសារទូរស័ព្ទចល័ត ព្រមទាំងតាមមធ្យោបាននានាជាច្រើន។ សម្តេចក្រឡាហោម ក៏បានជម្រុញដល់គ្រប់ភាគីពាក់ព័ន្ធអស់ ត្រូវបន្តយកចិត្តទុកដាក់ធ្វើសកម្មភាពឱ្យសកម្មថែមទៀតក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយគ្រប់មធ្យោបាយ នៅទូទាំងប្រទេស ដើម្បីផែនការទិសដៅប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាមានប្រសិទ្ធភាពខ្ពស់ និងជោគជ័យ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ