សម្តេចក្រឡាហោម ស ខេង ដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនខុសច្បាប់សម្រាប់អនុវត្តក្នុងឆ្នាំ ២០២០
March 17, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ពុំមានការថយចុះនោះ និងដើម្បីដោះស្រាយទៅនឹងចំណុច ខ្វះខាតនានា ដែលបានកើតឡើងនេះ ក្រសួងមហាផ្ទៃ សូមណែនាំចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង-ស្ថាប័ន លេខាធិការដ្ឋាននៃយុទ្ធនាការ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងគ្រប់ផ្នែក ពាក់ព័ន្ធទាំង អស់ត្រូវយកចិត្តទុកដាក់អនុវត្តតាមវិស័យ និងតាមជំនាញ។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៤ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នាស្តីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម បានស្នើឱ្យគ្រប់ក្រសួងស្ថាប័ន ដែលជាសមាជិក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តរៀបចំយន្តការ ហើយត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន ដែលបានកំណត់ និងដាច់ចេញ។ ជាមួយគ្នានេះអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលេខាធិការដ្ឋាននៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពត្រូវរួមសហការគ្នា រៀបចំបង្កើតយន្តការជាក់លាក់ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀននៅទូទាំងប្រទេស ព្រមទាំងត្រូវបន្តពង្រឹងតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់ការសម្របសម្រួល តាមដាន និងជំរុញការ អនុវត្តឱ្យមានប្រសិទ្ធភាព។

      ទន្ទឹមនឹងនេះ គណៈកម្មាធិការជាតិទទួលបន្ទុកព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនត្រូវ យកចិត្តទុកដាក់បន្ថែមទៀតក្នុងការពង្រឹងគុណភាពប្រសិទ្ធភាពសេវាយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹង គុណភាព ប្រសិទ្ធភាពសេវា ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន។ សម្តេចក្រឡាហោម បានបន្ថែមទៀតថា ចំពោះអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែម ក្នុងក្របខណ្ឌ ទ្វេភាគី ពហុភាគី ក្នុងតំបន់ និងអន្តរជាតិ ហើយត្រូវកសាងសមត្ថភាពមន្ត្រី ដើម្បីបង្ការ បង្ក្រាបមេខ្លោង និងកាត់ផ្តាច់ ខ្សែរយៈទាំងអស់ឱ្យដល់ឬសគល់។ ជាមួយគ្នានោះ គ្រប់អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានហ្មតចត់ ដើម្បីកុំឱ្យមន្ត្រីជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពឧក្រិដ្ឋ និងបំផុសឱ្យមានចលនាផ្សព្វផ្សាយអនុវត្តទិសស្លោក បីកុំ មួយរាយការណ៍ឱ្យបានទូលំទូលាយ។

      សម្តេចក្រឡាហោម បន្តទៀតថា គ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ធ្វើសកម្មភាពឱ្យសកម្មថែមទៀត ក្នុងការប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេតដើម្បីបង្ការ ទប់ស្កាត់បទល្មើស គ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ជាងនេះត្រូវទប់ស្កាត់កុំឱ្យមា នក្រុមឧក្រិដ្ឋជន មានលទ្ធភាព ចរាចរគ្រឿងញៀនចូលនិងឆ្លងមកប្រទេសយើងឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ