សម្ដេចក្រឡាហោម ស ខេង គាំទ្រចំពោះយុទ្ធនាការនៃកិច្ចប្រតិបត្តិការរួមរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ
March 17, 2020    អ្នកទស្សនា :

      សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍គាំទ្រ និងវាយតម្លៃខ្ពស់ ដល់ការប្រកាសដាក់ឱ្យបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ ក្នុងឆ្នាំ២០២០។ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញការគាំទ្រយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី៤ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

     សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះយុទ្ធការនៃកិច្ចប្រតិបត្តិការរួមរបស់ប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលមានឈ្មោះថា ប្រតិបត្តិការ ដប់ប្រាំ ដប់មួយ (១៥១១) ដែលបានដាក់ចេញកាលពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសហត្ថលេខី ១៩៩៣ នៅទីក្រុងបាងកក កាលពីថ្ងៃទី១៥ វិច្ឆិការ ឆ្នាំ២០១៩កន្លងមក។ សម្តេចបន្តថា ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់តំបន់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកម្លាំងសាមគ្គីក្នុងតំបន់ ពិសេសការចូលរួមរបស់តំបន់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ដែលបានដំណើរការតាំងពីឆ្នាំ២០១៧មក។

      ក្នុងន័យនេះសម្តេចក្រឡាហោម ក៏បានប្រកាសដាក់ឱ្យអនុវត្តប្រតិបត្តិការ ដប់ប្រំាំ ដប់មួយ (១៥១១) របស់តំបន់រួមគ្នាជាមួយនឹងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ ចាប់ពី ពេលនេះផងដែរ។

      ជាមួយគ្នានេះសម្តេចក្រឡាហោម បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ ពិសេសអង្គភាព អនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព ជាងនេះទៅទៀតសម្តេចក្រលាហោម ក៏អំពាវនាវដល់សប្បុរសជន អង្គការ សមាគម វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ ចូលរួមផ្តល់ការគាំទ្រតាមគ្រប់លទ្ធភាពជាមធ្យោបាយ សម្ភារៈ បច្ចេកទេស និងថវិការ ដើម្បីឱ្យការដោះស្រាយបញ្ហាគ្រឿងញៀននៅកម្ពុជាកាន់តែមានប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ