កម្ពុជា និងវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាទប់ស្កាត់គ្រឿងញៀន
February 25, 2020    អ្នកទស្សនា :

ក្រោយជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ឡេ គ្វីវឿង អនុរដ្ឋមន្រ្តីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ប្តេជ្ញាបន្តពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបង្រកាបបទល្មើសគ្រប់ប្រភេទ ជាពិសេស កិច្ចសហប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនជាមួយភាគីវៀតណាមឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានបន្តថា ភាគីបានដំណើរការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់អស់រយៈពេល២ឆ្នាំមកហើយ និងបានបង្រាប ព្រមទាំងរឹបអូសគ្រឿងញៀនជាច្រើន និងបានបញ្ជូនអ្នកពាក់ព័ន្ធទៅតុលាការផងដែរ។ ឯកឧត្តមបានបញ្ជាក់បន្តថា ទោះបីនិន្នាការគ្រឿងញៀនជាសកល មិនទាន់មានការធូរស្រាលក៏ដោយ ប៉ុន្តែកម្ពុជា នៅតែបន្តនូវយុទ្ធនាការបង្រ្កាបបទល្មើសគ្រឿងញៀនខុសច្បាប់នេះឥតឈប់ឈរ ដើម្បីធ្វើយ៉ាងណាធានាបាននូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា។

នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ផាត សុផានិត បានបន្ថែមទៀតថា ភាគីវៀតណាម ក៏បានកត់សម្គាល់អំពីវឌ្ឍនភាពកាន់តែល្អប្រសើរលើកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងមានសមត្ថកិច្ចប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន៕រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ