ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារសហប្រតិបត្តិការមេគង្គ-ឡានឆាន(LMC)
February 25, 2020    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារសហប្រតិបត្តិការមេគង្គ-ឡានឆាន(LMC) ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដោយមានការចូលពី រដ្ឋលេខាធិការ អនុប្រធាន សមាជិកក្រុមការងារ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រធាន អនុប្រធាននាយកដ្ឋាននានា និងស្នងការនគរបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។

      ក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសេចក្តីរាយការណ៍ ស្តីពីលទ្ធផលការងាររបស់លេខាធិការដ្ឋាន ក្រុមការងារសហប្រតិបត្តិការមេគង្គ-ឡានឆាន (LMC) ក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារ ថាក្រសួងមហាផ្ទៃ បានអនុវត្តនូវអនុស្សារណៈនៃការយោគយល់គ្នាបង្កើតនូវមជ្ឈមណ្ឌលមេគង្គ-ឡានឆាន (LMC) ហើយដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដែលមានប្រទេសចំនួន០៦ ជាសមាជិក រួមមាន កម្ពុជា ចិន ថៃ មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ក្នុងគោលបំណងបង្ការ បង្រ្កាបរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសរត់ពន្ធមនុស្សឆ្លងដែន ការជួញដូរសារធាតុគីមីផ្សំខុសច្បាប់ បទល្មើសភេរវកម្ម និងបទល្មើសដែលប៉ះពាល់ដល់សន្តិសុខសង្គម។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងដើម្បីធ្វើការផ្សព្វផ្សាយស្តីពីការកែសម្រួលសមាសភាពក្រុមការងារ និងដើម្បីធ្វើការណែនាំ និងផ្សព្វផ្សាយនូវផែនការទិសដៅការងារបន្តដល់ក្រុមការងារសហប្រតិបត្តិការមេគង្គ-ឡានឆាន(LMC) ចំណុះក្រសួងមហាផ្ទៃ និងអាជ្ញាធរថ្នាក់រាជធានី-ខេត្ត ឱ្យយល់ដឹងពីគម្រោងមេគង្គ-ឡានឆាន ដែលត្រូវធ្វើ និងដឹងពីតួនាទីភារកិច្ចរបស់មន្រ្តីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការជម្រុញការអនុវត្តគម្រោងមេគង្គ-ឡានឆាន(LMC) ឱ្យដំណើរបានដោយមានប្រសិទ្ធភាព ហើយក៏ជាឱកាស ដែលផ្តល់ឱ្យក្រុមកាងារពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់មតិយោបល់ និងលើកយកបញ្ហាប្រឈមនានាមកពិភាក្សាគ្នាស្វែងរកដំណោះដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តការងារបន្តប្រព្រឹត្តទៅបានដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់សម្រាប់ផែនការទិសដៅការងារបន្ត៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ