នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៏ ស្តីពីការផ្តល់ឯកសារស្របច្បាប់ជូនប្រជាពលករកម្ពុជាដែលធ្វើការនៅប្រទេសថៃ។នៅក្នុងកិច្ចប្រជុំនោះរួមមានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំងថ្នាក់ថ្នាក់ដឹកនាំក្រសួង ជាពិសេសឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសថៃ។ ការពិក្សាគឺផ្តោតលើឯកសារស្របច្បាប់ដែលនិងត្រូវជូនពលករខ្មែរឱ្យទៅធ្វើការនៅប្រទេសថៃ ដោយមិនឱ្យមានបញ្ហាដូចពេលកន្លងមក៕