កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យ អំពីការងារស៊ើបអង្កេតផលសម្អាង បទល្មើសនៃការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
July 08, 2019    អ្នកទស្សនា :

     នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារត្រួតពិនិត្យឡើងវិញ Review Panel Group - RPG បានបើកកិច្ចប្រជុំពិភាក្សាការងារ និងត្រួតពិនិត្យរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៩។  

     កិច្ចប្រជុំបានប្រព្រឹត្តទៅដោយមានការចូលរួមពីសមាសភាពនៃអគ្គនាយកដ្ឋាន  អង្គភាព ចំណុះក្រសួងមហាផ្ទៃ ដែលជាសមាជិកនៃ ក្រុមការងារទាំងអស់ដើម្បីប្រមូលធាតុចូលសំខាន់ៗ ក្នុងគោលដៅ ពង្រឹង ប្រសិទ្ធភាព នៃការងារស៊ើបអង្កេតផលសម្អាងនៃបទល្មើស ការងារបង្ការ ទប់ស្កាត់  បង្រ្កាបបទល្មើសនៃការលាងសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មឲ្យកាន់តែមានល្អប្រសើឡើងថែមទៀត ៕ 

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ