ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អញ្ជើញបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់បទល្មេីសគ្រឿងញៀននៅតាមក្លឹបកំសាន្ត កន្លែងសប្បាយដ្ឋាន និងទីតាំងអាជីវកម្មកាស៊ីណូ
July 05, 2019    អ្នកទស្សនា :

      ថ្ងៃ ទី០៥  ខែកក្កដា  ឆ្នាំ ២០១៩  កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចក្នុងការបង្ការ  ទប់ស្កាត់  បង្រ្កាបបទល្មេីសគ្រឿងញៀននៅតាមក្លឹបកំសាន្ត  កន្លែងសប្បាយដ្ឋាន  និងទីតាំងអាជីវកម្មកាស៊ីណូ  ដែលងាយកេីតមានបទល្មេីសគ្រឿងញៀន ត្រូវបានបេីកក្រោមអធិបតីដឹកនាំកិច្ចប្រជុំដោយឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការ  នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានអចិន្រ្តៃយ៍លេខាធិការដ្ឋានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ និងឯកឧត្តម  ផាន់  ចាន់ធុល  អភិបាល  និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តប៉ៃលិន  ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម  នាយឧត្តមសេនីយ៍  ម៉ក់  ជីតូ  អគ្គស្នងការរងនគរបាលជាតិ  តំណាងគណ:កម្មាធិការត្រួតគ្រឿងញៀនខេត្ត  ក្រុង  ស្រុក  ម្ចាស់ក្រុមហ៊ុន កាស៊ីណូ  ម្ចាស់ទីតាំងសប្បាយដ្ឋាន  និងអ្នកពាក់ព័ន្ធ សរុបជាង១៣០នាក់  នៅសាលាខេត្តប៉ៃលិន។       ក្នុងឱកាសនោះ  ឯកឧត្តម  ផាន់  ចាន់ធុល  អភិបាល  និងជាប្រធានគណកម្មាធិការត្រួតពិនុត្យគ្រឿងញៀនខេត្ត  បានថ្លែងស្វាគមន៍  និងរបាយការណ៍ ថា  បច្ចុប្បន្នខេត្ត ប៉ៃលិន  មានកាស៊ីណូ ៩ សណ្ឋាគារ ៩  ផ្ទះសំណាក់១៩  ខារ៉ាអូខេ -ឌីស្កូ តែក ៧  ហាងម៉ាស្សាកោសជប់១៦ អាហារដ្ឋាន -ភោជនីយដ្ឋាន   ២៤  រមណីយដ្ឋាន ៤  សរុបទូទាំងខេត្ត៨៨ទីតាំង  មិនទាន់រាប់ដល់រោងចក្រ  សហគ្រាស  សិប្បកម្ម  ដែលមានកម្មករប្រេីកម្លាំងធ្ងន់ៗ  អាចងាយនឹងប្រេីសារធាតុញៀនលេីកកម្លាំង។ 

      ក្នុងនោះ ដែរ  ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  ក្នុងនាមសម្តេចក្រឡាហោម  ស  ខេង  ប្រធានដឹកនាំយុទ្ធនាការ  ឯកឧត្តម  នាយឧត្តមសេនីយ៍  កែ  គឹមយ៉ាន  អនុប្រធាន ដឹកនាំយុទ្ធនាការ  និងឯកឧត្តម  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត  នេត  សាវឿន   បានណែនាំ ដល់ម្ចាស់ក្លឹបកំសាន្ត  សប្បាយដ្ឋាន  និងកាស៊ីណូ  ទាំងអស់ត្រូវតែបង្កេីនការយកចិត្តទុកដាក់  បង្ការទប់ស្កាត់ការប្រេីប្រាស់ ដែលអាចក្លាយទៅជាទីផ្សារជួញដូរ គ្រឿងញៀន  និងបង្កេីតឲ្យមានបទល្មេីសគ្រឿងញៀនក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួននិងសុំចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការបង្រ្កាបបទល្មេីសគ្រឿងញៀន គ្រប់ប្រភេទតាមនីតិវិធីច្បាប់ ។ 

       ជាមួយគ្នានោះ  ឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  បានបន្ថែមដោយសង្កត់ធ្ងន់ថា  ក្នុងករណីមានការសង្ស័យកេីតមាននូវបទល្មេីសគ្រឿងញៀនក្នុងទីតាំងអាជីវកម្ម ហេីយម្ចាស់ទីតាំងអាជីវកម្ម បានស្នេីសុំនូវកិច្ចសហការពីសមត្ថកិច្ច  សមត្ថកិច្ច ត្រូវតែឆ្លេីយតប ធ្វេីអន្តរាគមន៍ភ្លាម ៗ ហេីយចៀសឲ្យបានដាច់នូវកុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ក្នុងករណីបទល្មើសគ្រឿងញៀន ៕ រម្យ

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ