អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណ:កម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តព្រះសីហនុ ប្រារព្ធទិវា អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន
July 02, 2019    អ្នកទស្សនា :

     អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ព្រះសីហនុ ប្រារព្ធទិវា អន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម  នាយឧត្តមសេនីយ៍  មាស  វិរិទ្ធ  អគ្គលេខាធិការ  នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងឯកឧត្តម  គួច  ចំរើន  អភិបាល  នៃគណអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ទី២  ខែកក្កដា  ឆ្នាំ ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពី​តំណាង​ក្រុមប្រឹក្សាខេត្ត  មន្ទីរ  អង្គភាព នៃគណ:កម្មាធិការត្រួតពិនិត្យជុំវិញខេត្ត ព្រមទាំងកងកំលាំងប្រដាប់​អាវុធគ្រប់ប្រភេទជាច្រើនផងដែរ។

     ​ឯកឧត្តម  គង់  វីតាណ:  អភិបាល រង និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យ​គ្រឿងញៀន​ខេត្តព្រះសីហនុ  បានថ្លែងស្វាគមន៍  និងរបាយការណ៍ពីកិច្ចខិតប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការការយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការ  ទប់ស្កាត់  បង្រ្កាបបទល្មើសគ្រឿងញៀនក្នុងខេត្តព្រះសីហនុ។

​     ឯកឧត្តម  គួច  ចំរើន  អភិបាលខេត្ត  បានមានប្រសាសន៍កោតសរសើរ  និងអរគុណដល់គ្រប់អង្គភាពជា​សមាជិក​នៃគណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន ខេត្តព្រះសីហនុ  ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំង ប្រដាប់ អាវុធ គ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅខេត្តព្រះសីហនុ  ដៃគូអង្គការមិនមែនរដ្ឋាភិបាល  ជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន និង សប្បុរសជននានា ដែលបានចូលរួម  និងគាំទ្រយ៉ាងសកម្មដល់ ការងារ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ច ពាក់ព័ន្ធ រៀងៗខ្លួន ប្រកបដោយសម្បជញ្ញៈ និង​ស្មារតី​ទទួលខុសត្រូវខ្ពស់ពិសេសក្នុងគ្រប់ដំណាក់កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល។

     ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជាមានភូមិសាស្រ្តនៅជិតតំបន់ត្រីកោណមាស និងអឌ្ឍច័ន្ទមាស  ដែលធ្វើឲ្យកម្ពុជា នៅតែប្រឈម​ទៅនឹងបញ្ហាគ្រឿងញៀនដែលជាបញ្ហាសង្គមដ៏ស្មុគស្មាញ សម្រាប់សង្គមមនុស្សជាតិទាំងមូល ជាមួយនេះ គណៈ​កម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្តព្រះសីហនុ ត្រូវបន្តយកចិត្តទុកដាក់លុបបំបាត់​ឲ្យបានទាំងស្រុងនូវ​រាល់ បទល្មើស ជួញដូរប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកំសាន្ត ទីសប្បាយដ្ឋាននានាក្នុងដែនសមត្ថកិច្ច​របស់​ខ្លួន​មុនដំណាច់ឆ្នាំ២០១៩ ដោយសមត្ថកិច្ចទាំងអស់ត្រូវតែចៀសឱ្យបានដាច់ខាតនូវកុំ៤គឺ កុំពាក់ព័ន្ធកុំនៅពី​ក្រោយ​ធ្វើជាបង្អែកកុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ។ ឯកឧត្តមបន្តថា ក្នុងនាម​សម្តេច​ក្រឡាហោម  ស  ខេង  និងឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរអរគុណ ព្រមទាំង​សូមកោតសរសើរដោយស្មោះចំពោះថ្នាក់ ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមអង្គភាពពាក់ព័ន្ធ​អង្គការ​ជាដៃគូជាតិ  អន្តរជាតិ សប្បុរសជនសិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធ​ទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធ ប្រឆាំង គ្រឿងញៀន នៅខេត្តព្រះសីហនុ ហើយប្រ​ពៃណី​ដ៏ល្អថ្លៃថ្លានេះនឹងស្ថិត នៅជាបន្តទៀត ដើម្បីយើងទទួលបាន លទ្ធផលថ្មីៗបន្ថែមនាពេលខាងមុខ៕ គឹមអាន

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ