សម្ដេចក្រឡាហោម ស ខេង បានលេីកឡេីងអំពីបញ្ហាប្រឈ​មដែលខេត្តព្រះសីហនុ កំពុងជួបប្រទះ ហើយទាមទារឲ្យដោះស្រាយជាបន្ទាន់
June 29, 2019    អ្នកទស្សនា :

     សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋម​ន្ដ្រី​ក្រសួងមហាផ្ទៃ បានលេីកឡេីងអំពីបញ្ហាប្​រឈមដែលខេត្តព្រះសីហនុ កំពុងជួបប្រទះ នៅតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនេះ  ហើយទាម​ទា​រឲ្យដោះស្រាយជាបន្ទាន់ នៅចំពោះមុខ  ឯកឧត្តម  គួច  ចំរេីន  អភិបាលខេត្តព្រះសីហនុថ្មី  និងថ្នាក់ដឹកនាំ  មន្រ្តីរដ្ឋបាលខេត្តព្រះសីហនុជាច្រេីន ។ 

     សម្ដេចក្រឡាហោម ស ខេង បានលេីកឡេីងបែបនេះក្នុ​ងពិ​ធីប្រកា​សចូលកាន់តំណែងឯកឧត្តម គួច ចំរើន ជាអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ  នាសាលាខេត្តព្រះសីហនុ។ 

     សម្តេចក្រឡាហោម  ស  ខេង  បានបញ្ជាក់អំពីបញ្ហាប្រឈម ទាំងនោះ   ដែលរួមមាន៖
១-ទំនាស់ដីធ្លី ការគ្រប់គ្រងដីធ្លី
២-គុណភាពសំណង់
៣-សន្ដិសុខនៅកោះរ៉ុង និងបណ្ដាកោះដែលចំណុះក្រុងព្រះសីហនុ
៤-ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍
៥-រួមគ្នាដោះស្រាយបញ្ហាលូ ទឹកកខ្វក់ ទឹកភ្លៀង៕


ដោយ:  នាយកដ្ឋានព័ត៌វិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ