សម្តេចក្រឡាហោម ស ខេង  បានបញ្ជាក់ធ្ងន់ៗថា  ខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតនូវអត្តសញ្ញាណជាតិ  ដេីម្បីចាក់ឆ្ងាយរាល់មតិរិះគន់នានា
June 29, 2019    អ្នកទស្សនា :

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍  គូ​ស​បញ្ជាក់ធ្ងន់ៗ  ហេីយក្រើនរំលឹក និងដាស់តឿនដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុថា រាល់ការអភិវឌ្ឍខេត្តមួយនេះ ត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណជាតិ  តាមរយៈធ្វេីយ៉ាងណារាល់ការរៀបចំស្លាកសញ្ញាផ្សេងៗត្រូវតែដាក់អក្សរខ្មែរពីលើជានិច្ច ហើយអក្សរបរទេសត្រូវដាក់ពីខាងក្រោម។

     សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រកាសផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។

     សម្តេចក្រឡាហោម ថ្លែងថា «ការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ត្រូវរក្សាឱ្យបានដាច់ខាតអត្តសញ្​ញា​ណជាតិ ដើម្បីឱ្យអ្នកទេសចរចូលមកលេងកម្សាន្ត និងវិនិយោគបានដូចគ្នា។ ខ្ញុំគាំទ្រកន្លងទៅផ្លាក​សញ្ញានានាយើងបានកែសម្រួល តែសុំឱ្យបន្តទៅទៀត។ យើងដើរមើលប្រទេសណា គេដាក់អក្សរប្រទេសគេណុងហើយ អក្សរបរទេសគេដាក់ខាងក្រោម»។

ដោយៈ  នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ